តើអ្នកដឹងទេថាជំងឺទឹកនោមផ្អែមមានទំនាក់ទំនងជាមួយជំងឺមាត់ធ្មេញ?

January 1, 1970by teav sovandara0

តើអ្នកដឹងទេថាប្រជាជនចំនួន ២៩,១ លាននាក់ដែលរស់នៅសហរដ្ឋអាមេរិកមានជំងឺទឹកនោមផ្អែម? នោះគឺ ស្មើនឹង៩,៣% នៃប្រជាជនទាំងអស់លើពិភពលោក។

ជំងឺទឹកនោមផ្អែមគឺជាជំងឺមួយនៃជំងឺមេតាប៉ូលីសដែលនាំឱ្យមានកំរិតជាតិស្ករក្នុងឈាមខ្ពស់ (hyperglycemia) ដែលបណ្តាលមកពីពេលដែលរាងកាយមិនបានបង្កើតអាំងស៊ុយលីនគ្រប់គ្រាន់ឬមិនប្រើប្រាស់អាំងស៊ុយលីនបានល្អ។

តើធ្វើដូចម្តេចទើបយើងដឹងថាយើងមានជំងឺទឹកនោមផ្អែមឬអត់?
ជាទូទៅការធ្វើរោគវិនិច្ឆ័យជំងឺទឹកនោមផ្អែមគឺតាមរយៈការធ្វើតេស្តឈាមវ៉ាស់កំរិតជាតិស្ករនៅក្នុងឈាម។ ដោយផ្អែកលើ American Diabetes Association ឆ្នាំ2019 គឺកំរិតជាតិស្ករនៅក្នុងឈាមដែលគេចាត់ទុកថាកើតជំងឺទឹកនោមផ្អែមគឺ Fasting blood glucose ≥126 mg/dl ឬ random blood glucose ≥200 mg/dl រួមគ្នាជាមួយនឹងរោគសញ្ញានៃជំងឺទឹកនោមផ្អែមផង។

diabetes dental health

ដោយសារជំងឺទឹកនោមផ្អែមគឺជាជំងឺទូទៅមួយដែលមានប្រជាជនកើតច្រើន ដូច្នេះទន្តពេទ្យអាចនឹងជួបប្រទះវាញឹកញាប់។ ជំងឺទឹកនោមផ្អែមមានទំនាក់ទំនងគ្នាទៅវិញទៅមកជាមួយនឹងសុខភាពមាត់ធ្មេញផងដែរ។ អ្នកជំងឺទឹកនោមផ្អែមដែលគ្រប់គ្រងជាតិស្ករមិនបានល្អអាចមានជំងឺមាត់ធ្មេញដូចជា: មានជំងឺស្ងួតមាត់ មានពុកធ្មេញច្រើនដោយសារតែខ្វះទឹកមាត់ មានអារម្មណ៍ក្តៅរលាកនៅក្នុងមាត់ ថយចុះឬពន្យាពេលនៃការជាសះនៃរបួស ការកើនឡើងនូវឱកាសនៃការឆ្លងរោគ ជំងឺផ្សិតក្នុងមាត់ រីកក្រពេញទឹកមាត់ ជំងឺរលាកអញ្ចាញធ្មេញ និង ជំងឺរលាកជាលិកាជុំវិញធ្មេញផងដែរ។

តើអ្នកជំងឺទឹកនោមផ្អែមអាចដកធ្មេញ និងធ្វើការវះកាត់បានដែរឬទេ ប្រសិនបើភាគច្រើនគេនិយាយថាអ្នកជំងឺទឹកនោមផ្អែមធ្វើអោយដំបៅមិនជា?

ជំងឺទឹកនោមផ្អែមមានដំបៅមិនងាយជាសះនោះគឺដោយសារតែសរសៃឈាមរួមតូចដែលធ្វើអោយការជាសះមុខរបួសត្រូវបានចុះខ្សោយពីព្រោះអុកស៊ីសែនរត់ទៅកន្លែងមុខរបួសមានចំនួនតិចទៅដល់មុខរបួសដែលធ្វើអោយជាលិកាមិនជាសះស្បើយភ្លាមៗទេ។  លើសពីនេះទៅទៀតការកើនឡើងនៃកម្រិតជាតិស្ករបន្ថយមុខងាររបស់កោសិកាឈាមក្រហមដែលផ្ទុកសារធាតុចិញ្ចឹមទៅកាន់តំបន់រងរបួសនិងកំណត់ប្រសិទ្ធភាពនៃកោសិកាឈាមសប្រឆាំងនឹងការឆ្លងរោគ។

អ្នកជំងឺដែលមានជំងឺទឹកនោមផ្អែមដែលអាចគ្រប់គ្រងជាតិស្ករបានល្អ ជាធម្មតាអាចទទួលការព្យាបាលធ្មេញបានធម្មតា និងអាចដកធ្មេញឬការវះកាត់តូចបានដូចជាការដាំបង្គោលក្នុងឆ្អឹងផងដែរ។ ដោយឡែកសំរាប់អ្នកជំងឺដែលមិនអាចគ្រប់គ្រងជាតិស្ករបានល្អ អាចត្រូវពន្យាការដកធ្មេញវះកាត់តូចរហូតដល់ពេលជំងឺទឹកនោមផ្អែមរបស់អ្នកជំងឺត្រូវបានគេចាត់ទុកថាជាតិស្ករមានស្ថេរភាពឬគ្រប់គ្រងជាតិស្ករបានល្អ។ឭ

ដើម្បីបង្ការនៅបញ្ហាទាក់ទងនឹងសុខភាពមាត់ធ្មេញដែលបានរៀបរាប់ខាងលើដែលបង្ករឡើងដោយជំងឺទឹកនោមផ្អែម អ្នកគួរតែអនុវត្តន៍ទៅតាម ៥ចំនុចខាងក្រោមនេះដើម្បីទទួលបានសុខភាពល្អបំផុត៖

1.​ គ្រប់គ្រងកំរិតជាតិស្ករក្នុងឈាមរបស់អ្នកដោយប្រើថ្នាំព្យាបាលជំងឺទឹកនោមផ្អែមតាមការណែនាំរបស់គ្រូពេទ្យ និងផ្លាស់ប្តូររបបអាហារដែលមានសុខភាពល្អហើយថែមទាំងធ្វើលំហាត់ប្រាណឱ្យបានច្រើន។ ការគ្រប់គ្រងជាតិស្ករក្នុងឈាមល្អក៏នឹងជួយឱ្យរាងកាយរបស់អ្នកប្រយុទ្ធប្រឆាំងនឹងការឆ្លងបាក់តេរីឬផ្សិតផ្សេងៗនៅក្នុងមាត់របស់អ្នកនិងជួយបំបាត់មាត់ស្ងួតដែលបណ្តាលមកពីជំងឺទឹកនោមផ្អែម។

  1. ជៀសវាងការជក់បារី។
  2. ប្រសិនបើអ្នកពាក់ធ្មេញប្រភេទធ្មេញស្និតដោះដាក់សូមសម្អាតវារាល់ថ្ងៃដើម្បីការពាររលាកមាត់ដែលបង្ករឡើងដោយផ្សិត។

4.​ ត្រូវប្រាកដថាដុសធ្មេញពីរដងក្នុងមួយថ្ងៃដោយប្រើច្រាស់ដុះធ្មេញទន់ នឹងសម្អាតចន្លោះធ្មេញជាមួយខ្សែរអំបោះសំរាប់ទាក់ចន្លោះធ្មេញអោយបានរាល់ថ្ងៃ។

  1. ទៅជួបទន្តពេទ្យរបស់អ្នកដើម្បីធ្វើការពិនិត្យនិងសំអាតធ្មេញអោយបានទៀងទាត់រៀងរាល់3ទៅ6ខែម្តងតាមការណាត់របស់គ្រូពេទ្យ។

រៀបរៀងដោយៈ ទន្តបណ្ឌិត ជួន លីណា ទន្តបណ្ឌិតនៃមន្ទីរព្យាបាលធ្មេញបស្ចិម សាខាព្រះនរោត្តម
Telegram Channel: https://t.me/pachem_dental
Facebook: https://www.facebook.com/pachemdentalclinic

Leave a Reply

Your email address will not be published. Required fields are marked *

Pachem Dental

A team of dentists working to ensure you receive the best treatment.

017 300 300 / 070 300 800
info@pachemdental.com
Our Awards
Social

Visit Pachem Dental on these social links and connect with us. Make sure to follow our accounts for regular updates.

Copyright 2021 by Pachem Dental Clinic.