ជាតិហ្វ្លុយអូរ៉ាយសំរាប់កុមារ
យោងតាមការវិភាគនៃការស្រាវជ្រាវចំនួន៨ លើការកើនឡើងនៃរោគពុកធ្មេញកុមារមុនចូលសាលា បានបង្ហាញថាការដុសធ្មេញជាមួយនឹងថ្នាំដុសធ្មេញហ្វ្លុយអូរ៉ាយកាត់បន្ថយរោគពុកធ្មេញលើធ្មេញទឹកដោះ។ តើមាតាបិតាគ្រប់រូប បានដឹងពីសារៈប្រយោជន៍នៃជាតិហ្វ្លុយអូរ៉ាយចំពោះកូនៗលោកអ្នកហើយឬនៅ? ហេតុអ្វីក៏កុមារត្រូវការជាតិហ្វ្លុយអូរ៉ាយ? ជាតិហ្វ្លុយអូរ៉ាយ ជាសារជាតិសំខាន់មួយសម្រាប់កុមារ ពីព្រោះថាជាតិហ្វ្លុយអូរ៉ាយ មានប្រសិទ្ធិភាពក្នុងការកាត់បន្ថយរោគពុកធ្មេញរបស់កុមារ។ នៅពេលដែលបាក់តេរីក្នុងមាត់កុមារ រួមបញ្ចូលគ្នាជាមួយនឹងសារជាតិស្ករ វាផលិតបានជាជាតិអាស៊ីតដែលធ្វើឲ្យប៉ះពាល់ដល់ឬសធ្មេញ និងធ្មេញរបស់កុមារ។ ជាតិហ្វ្លុយអូរ៉ាយ អាចការពារធ្មេញកុមារពីការយាយីនៃអាស៊ីតនេះបាន។ ហ្វ្លុយអូរ៉ាយមាននៅក្នុងអាហារនិងសម្ភារៈអ្វីខ្លះ? ហ្វ្លុយអូរ៉ាយ មាននៅក្នុងថ្នាំដុសធ្មេញ និងទឹកដែលមានផ្ទុកជាតិហ្វ្លុយអូរ៉ាយ។ ប្រភពនៃរបបអាហារ ដែលមានផ្ទុកហ្វ្លុយអូរ៉ាយមានដូចជា ការផឹកទឹកយកពីផ្ទះ ទឹកសូដា ទឹកក្រូច ម្សៅទឹកដោះគោទារក ម្ហូបអាហារ និងថ្នាំដុសធ្មេញ។ ក្រៅពីនេះ ផលិតផលហ្វ្លុយអូរ៉ាយដទៃទៀតដូចជាសូដ្យូមហ្វ្លុយអូរ៉ាយ 0,2 ភាគរយ (NaF) ទឹកខ្ពុលមាត់ (900 ppm) និងជែលលាបដោយជក់ (ឧទាហរណ៍ 1,1 % NaF; 5.000ppm ) ផងដែរត្រូវបានបង្ហាញថាមានប្រសិទ្ធភាព ក្នុងការកាត់បន្ថយរោគពុកធ្មេញនៅក្នុងធ្មេញអចិន្រ្តៃយ៍។ តើកុមារគួរប្រើហ្វ្លុយអូរ៉ាយកម្រិតណាទើបល្អ? ការរក្សាតុល្យភាពនៃជាតិហ្វ្លុយអូរ៉ាយ ជាការចំបាច់ ដែលយើងអាចកំណត់កម្រិតហ្វ្លុយអូរ៉ាយនេះ តាមរយៈរបបអាហារប្រចាំថ្ងៃ។ ម្យ៉ាងទៀត ការប្រើប្រាស់ថ្នាំដុសធ្មេញ ទំហំប៉ុនគ្រាប់អង្ករ ចំពោះកុមារអាយុតិចជាង៣ឆ្នាំ