Sun: 8:00AM - 5:15PM
023 996 888
Kampuchea Krom Branch 023 993 222
Sorya Branch 023 990 666
Siem Reap Branch 063 965 333

អញ្ចាញធ្មេញ ប្រៀបដូចជាផ្ទះសម្រាប់ឲ្យធ្មេញជ្រកកោន។ អញ្ចាញធ្មេញដែលមានសុខភាពល្អ នឹង​ផ្តល់​ជម្រកដ៏ល្អដល់ធ្មេញ និងធ្វើឲ្យធ្មេញមានអាយុកាលយូរអង្វែង។ សុខភាពអញ្ចាញធ្មេញ ជា​បញ្ហា​ដែល​មនុស្ស​ភាគច្រើនតែងជួបប្រទះ ពិសេសអ្នកដែលមានវ័យលើសពី35ឆ្នាំ។   អញ្ចាញធ្មេញ ដែលមានសុខភាពល្អ គឺមិនមានការឈឺចាប់ពេលប៉ះទង្គិចដោយចំណី​អាហារ​ឬពេល​ដុស​ធ្មេញ ជាទូទៅសាច់អញ្ចាញមានពណ៌ផ្កាឈូក និងមានសភាពហាប់ណែនជាប់ធ្មេញ។ នេះ ជាលទ្ធផល​នៃដំណើរការដ៏ល្អ របស់ជាលិកានៅក្នុងអញ្ចាញធ្មេញ ដែលត្រូវបានស្គាល់ថា អាស៊ីត Hyaluronic Acid​ (H.A)។ អាស៊ីត H.A​ ជាសមាសធាតុដ៏សំខាន់ក្នុងការជួយឲ្យជាលិការអញ្ចាញធ្មេញ​មាន​​ស​ភាព​​ស្រស់​ស្រាយ និងកាត់បន្ថយការហើមឬចេញឈាមតាមអញ្ចាញធ្មេញ។   អាស៊ីត H.A ត្រូវបានគេរកឃើញនៅពាសពេញរាងកាយ ជាពិសេស វាមានច្រើននៅស្រទាប់ខាងក្រៅបំផុត នៃ​ជាលិកាអញ្ចាញដែលមានសុខភាពល្អ។ វាជាសមាសធាតុខាប់អន្ធិលៗ​ខ្លាំង​ហើយ​ភ្ជាប់​ម៉ូលេគុល​ទឹកបាន​៥០ដង​ទំងន់របស់វា។ វាមានតួនាទីសម្របសម្រួលជាតិទឹកក្នុងជាលិកា និងត្រួតពិនិត្យដំណើរផ្លាស់​ប្ដូរសារ​ធាតុ​ផ្សេងៗ​ដែលមាននៅចន្លោះខាងក្រៅជាលិកា។ អាស៊ីត H.A មានសមត្ថភាព​ការពារ​អញ្ចាញធ្មេញ​ពី​មេរោគ​ផ្សេងៗ។   ទម្រង់អាស៊ីត H.A       ជេលដែលមានផ្ទុកអាស៊ីតH.A   អាស៊ីត H.A សំរាប់សុខភាពមាត់ធ្មេញៈ ប្រឆាំងនឹងជំងឺអញ្ចាញធ្មេញដែលបណ្ដាលមកពីមេរោគ និងជាតិពុល ជំរុញអោយមានការជួសជុលឡើងវិញនូវជាលិកាដែលខូចខាត ការពារជំងឺរលាកអញ្ចាញធ្មេញ និងរាក់ស៊ីធ្មេញ​ ព្យាបាលដំបៅក្នុងមាត់

ស្នាមញញឹម ផ្តល់នូវភាពស្រស់ស្រាយ និងភាពទាក់ទាញចំពោះបុគ្គលខ្លួនឯងផ្ទាល់ ក៏ដូចជា​មនុស្ស​ដែល​នៅ​ជុំ​វិញ​ខ្លួន ហេតុនេះហើយស្នាមញញឹមត្រូវបានគេប្រៀបទៅនឹងទឹកដមនៃជីវិត។ យ៉ាងណាមិញ ស្នាមញញឹមដ៏ទាក់ទាញ់របស់បុគ្គលម្នាក់ៗ គឺមានទំនាក់ទំនងយ៉ាង​សំខាន់ទៅនឹងសោភ័ណភាពមាត់ធ្មេញ ជាពិសេសគឺតំបន់ធ្មេញមុខ។ អាស្រ័យហេតុនេះហើយ ការបាត់បង់ធ្មេញមុខ ឬការដាក់ធ្មេញមុខមិនបានត្រឹមត្រូវតាមបច្ចេកទេស ក៏ជាកត្តាធ្វើឲ្យបុគ្គលមួយចំនួនលែងហ៊ានញញឹម​ និយាយស្តី​ បាត់បង់ទំនុកចិត្តរបស់ខ្លួន ហើយពេលខ្លះលែងហ៊ានចូលរួម សកម្មភាព​​សង្គមទៀតផង។ វិធីសំខាន់មួយដែលអាចជួយ បង្កើនសម្រស់ស្នាមញញឹមបាននោះ គឺការ​ដាក់ធ្មេញ។ តែទោះជាយ៉ាងណា ​ការដាក់ធ្មេញមិនបានត្រឹម​ត្រូវតាមបច្ចេកទេស ផ្តល់ផលអវិជ្ជមានដល់សោភណ្ឌភាពធ្មេញដូចជា ធ្វើឲ្យអញ្ចាញប្រែជាពណ៌ក្រមៅ ខ្លិនមាត់មិនល្អ ងាយរបូត ពិបាកទំពារនិងបាត់បង់ទំនុកចិត្តពេលញញឹម។ បើដូច្នេះ តើធ្វើដូចម្តេចទើបអាចញញឹមប្រកបដោយភាពទាក់ទាញសារជាថ្មី? ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ មន្ទីរព្យាបាលធ្មេញបស្ចិម បានរៀបចំក្រុមទន្ត​បណ្ឌិត​ឯកទេស ​ក្នុងគោលបំណងនាំ​មក​ជូន​លោក​អ្នក​​ នូវ​ស្នាម​ញញឹមប្រកប​ដោយ​​​ភាព​​ទាក់ទាញសារជាថ្មី ជាមួយនឹងអ្នកឯកទេសដូចជា៖ ផ្នែកអញ្ចាញធ្មេញ៖ អញ្ចាញធ្មេញ ជាជាលិកាទន់ដែលគ្របដណ្តប់ជុំវិញធ្មេញ និងឆ្អឹងដែលទ្រទងធ្មេញ។ ដើម្បីស្តារសោ​​ ភ័ណ្ឌភាពអញ្ចាញធ្មេញញញឹម យើងមានវិធីដូចជា៖ ការវះកាត់អញ្ចាញ ដែលមានប្រវែងធ្មេញខ្លី​​ឲ្យមានប្រវែងសមស្រប ការប្រែក្លាយអញ្ចាញពណ៌ក្រម៉ៅ ឲ្យទៅជាពណ៌ស៊ីជម្ពូ ការវះកាត់ ដើម្បីកាត់បន្ថយការញញឹមចេញអញ្ចាញខ្លាំង (lip lowering procedure) ដែលជាបច្ចេកទេសចុងក្រោយដោយមិនចាំបាច់ធ្វើការពត់ធ្មេញ ។ ភាពនិងការដាក់ធ្មេញ៖​​​ បច្ចេកវិទ្យាចុងក្រោយផ្នែកសោភ័ណភាពដែលបានអនុលោមតាមប្រព័ន្ធព័ត៌មានវិទ្យាហៅកាត់ថា

ធ្មេញទឹកដោះ គឺជាកន្លែងចាប់ផ្តើមនៃឆាកជិវិតសុខភាពមាត់ធ្មេញ។ ធ្មេញទឹកដោះ ត្រូវបាន​គេ​ស្គាល់​ម្យ៉ាង​ទៀត​​ថា​ជា​ធ្មេញ​ព្រៃ។ ធ្មេញទឹកដោះមានចំនួនសរុប 20 ហើយវាដុះជាដំណាក់កាលៗ។ ជាធម្មតាពន្លក​ធ្មេញ​​មុខ​​ចាប់ផ្តើមដុះ​នៅ​អាយុ 3-4 ខែ ហើយរហូតដល់អាយុ 3 ឆ្នាំវានឹងដុះគ្រប់ចំនួន​។ មាតាបិតាគ្រប់រូប ត្រូវ​យល់ដឹងពីសារៈសំខាន់នៃធ្មេញទឹកដោះ ពីព្រោះការថែរក្សាធ្មេញទឹកដោះឲ្យបានល្អ នឹងធ្វើឲ្យធ្មេញ​អចិន្ត្រៃយ៍ ដុះបានស្អាតតាមគន្លងធ្មេញទឹកដោះ។ តួនាទីរបស់ធ្មេញទឹកដោះមានដូចជា៖ ជួយកុមារទំពារអាហារយ៉ាងងាយស្រួល និង ត្រឹមត្រូវ ជួយកុមារអោយនិយាយបានយ៉ាងឆាប់រហ័ស និង ច្បាស់ថែមទៀត ទុកទី​កន្លែងនៅក្នុងឆ្អឹងថ្គាម សម្រាប់ឲ្យធ្មេញអចិន្រ្តៃយ៍​ដុះលូតលាស់​ចេញមកជំនួសខ្លួនបាន​យ៉ាងល្អ។ ធ្មេញទឹកដោះ ងាយពុកឬប្រហោងធ្មេញដូចធ្មេញមនុស្សពេញវ័យដែរ ហើយបើសិនជាថែទាំមិនបានត្រឹមត្រូវ ​នឹង​ធ្វើ​ឲ្យ​ធ្មេញ​ទឹកដោះដុះមកមិនបានល្អនិងបាត់បង់ទៅវិញមុន​អាយុដែលត្រូវបាក់។ ការពិតណាស់កុមារភាគច្រើន បានរងផលប៉ះពាល់ដោយជំងឺពុកធ្មេញមុនពួកគាត់អាយុ៥ឆ្នាំ។ ​នៅ​ពេល​ដែលធ្មេញ​​ព្រៃបាត់បង់ឆាប់ពេក ធ្មេញអចិន្រ្តៃយ៍អាចរសាត់ កប់ចូលទៅក្នុងឆ្អឹងថ្គាម និងពិបាករក​ផ្លូវ​ដុះ​ចេញមកក្រៅ។  ដំណើរនៃដំណុះធ្មេញ (teething) ដំណើរនៃដំណុះធ្មេញ គឺជាពេលដែលធ្មេញព្រៃដុះផុសចេញពីអញ្ជាញធ្មេញ​។ វាអាចបណ្តាលឲ្យមានការ​ឈឺ​ចាប់​បន្តិច​ ហើយវាអាចធ្វើឱ្យកូនរបស់អ្នកមើលទៅប្លែក​។ នេះជាដំណើរធម្មជាតិ​ដែលកូនៗទាំងឡាយ​ត្រូវ​ឆ្លងកាត់។ អញ្ចាញធ្មេញរបស់កូនលោកអ្នកអាចនឹងឈឺ និងទន់ ហើយពួកគេអាចហូរទឹកមាត់បន្តិច។ ​មាន​វិធី​មួយចំនួន ដើម្បីកាត់បន្ថយការឈឺចាប់ពេលកូនរបស់អ្នកចាប់ផ្តើមដុះធ្មេញ៖ Ø  សំអាតអញ្ចាញធ្មេញកូន​ ​ជា​មួយ​នឹង​ម្រាម​ដៃរុំកន្សែង បង់រុំ​(gauze) សើម។     Ø 

មានមនុស្សជាច្រើន មិនបានដឹងអំពី​ទំនាក់ទំនងដោយផ្ទាល់រវាង​សុខភាពមាត់ធ្មេញ និងសុខភាពរាង​កាយ​ទាំង​មូលនោះទេ។ ជាការពិតណាស់ដែលបញ្ហាសុខភាពមាត់ធ្មេញអាចនាំឱ្យមានបញ្ហាដល់សុខភាព​រាង​កាយ​ទាំងមូល។ សំអេចធ្មេញ និង ជំងឺរលាកអញ្ចាញធ្មេញ ​ ជំងឺរលាកអញ្ចាញធ្មេញគឺជាជំងឺដែលកើតឡើងនៅលើអញ្ចាញធ្មេញ ដែលអាចបណ្តាលឱ្យហើម​អញ្ចាញ​ធ្មេញ​​។ ប្រសិនលោកអ្នកមានអញ្ចាញធ្មេញហើម ឬឡើងក្រហមខុសពីធម្មតា ហូរឈាមតាម អញ្ចាញធ្មេញ បន្ទាប់​ពី​​ដុសធ្មេញ គឺមានន័យថាលោកអ្នកកំពុងតែប្រឈមនឹងការកើតមានជំងឺរលាកអញ្ចាញធ្មេញ។ រូបភាពខាង​ក្រោមនេះ នឹងបង្ហាញពីអញ្ចាញដែលមានបញ្ហា និងអញ្ចាញដែលមានសុខភាពល្អ។ សំអេចធ្មេញគឺជាកំទេចកំទីចំណីអាហារដែលសិ្ថតនៅចន្លោះធ្មេញ។ សំអេចធ្មេញ​អាចត្រូវបានសំអាត​ចេញ តាម​​រយៈ​ការដុសធ្មេញឱ្យបានត្រឹមត្រូវ និងដុសឲ្យបានយ៉ាងតិចពីរដងក្នុងមួយថ្ងៃ។ ទោះយ៉ាងណា​ លោក​អ្នកមិន​អាច​សំអាតសំអេចធ្មេញបាន 100% ដោយខ្លួនឯងបានឡើយ ​ហើយសំអេចដែល​ជាប់នឹង​ជើ​ងធ្មេញ​នឹង​ក្លាយ​ទៅជារឹងហើយបំលែងខ្លួនទៅជាកំបោរធ្មេញ (Tartar)។ ហេតុដូច្នេះ លោកអ្នកត្រូវមកទទួលការសំ​អាតធ្មេញជាមួយនឹងទន្តបណ្ឌិតជំនាញរៀងរាល់6ខែម្តង ដើម្បីធានាបានសុខភាពមាត់ធ្មេញល្អ។ សុខភាពមាត់ធ្មេញ  ជំងឺអញ្ចាញធ្មេញ បាក់តេរី និងប្រព័ន្ធភាពសុំា គ្រោះថ្នាក់នៃជំងឺអញ្ចាញធ្មេញនេះគឺពិតជាធ្ងន់ធ្ងរដែលអាចនាំឱ្យមានការបាត់បង់ធ្មេញ។ បន្ទាប់​ពី​ការ​បាត់​បង់​ធ្មេញ លោកអ្នក​នឹងប្រឈមជាមួយការប៉ះពាល់សុខភាពជាទូទៅទាំំងមូល។ ជំងឺរលាកអញ្ចាញ ឬ​បញ្ហា​សុខ​ភាព​មាត់ធ្មេញធ្ងន់ធ្ងរ គឺងាយនឹងកើតមានបាក់តេរីមួយចំនួនធំដែលបាក់តេរីទាំងនោះ អាច​ចូល​ទៅក្នុង​ចរន្ត​ឈាមបានយ៉ាងងាយ។ នេះគឺ​មាន​ន័យថាបញ្ហាសុខភាព​មាត់​ធ្មេញ ដូចជាជំងឺរលាក​អញ្ចាញ​ធ្មេញ អាច​បង្ហាញ​ថាប្រព័ន្ធការពាររាងកាយចុះខ្សោយ។ ការសិក្សាមួយចំនួនបានបង្ហាញថាជំងឺអញ្ចាញធ្មេញអាចប៉ះពាល់ដល់បេះដូង​ និង​បង្កើន​ហានិភ័យ​នៃអការៈ​គាំង​បេះដូងនិងបញ្ហាផ្សេងទៀត។ ការស្រាវជ្រាវថ្មីបានរកឃើញថាធ្មេញពុកអាចនាំឱ្យកើតជំងឺទឹកនោមផ្អែម។ ជាង 70% នៃអ្នកជំងឺដែល​មាន​ជំងឺ​ទឹក​នោមផ្អែម ច្រើនកើតមានបញ្ហាមាត់ធ្មេញធ្ងន់ធ្ងរ។ នេះ គឺដោយសារតែ​អ្នកជំងឺដែលមានជំងឺ​អញ្ចាញ​ធ្មេញ មិនអាច​គ្រប់គ្រង​កម្រិតជាតិស្ករក្នុងឈាម។ ដកស្រង់ចេញពី

ដែលដុះនៅក្នុងវ័យជំទង់ឬក្រោយអាយុ២០ឆ្នាំ។ ពេលខ្លះធ្មេញនេះអាចមានប្រយោជន៍ប្រសិនបើវាដុះបានត្រង់ត្រឹមត្រូវ ប៉ុន្ដែជាទូទៅ​ វាមិនដែលដុះបានត្រង់ល្អទេ ដូចនេះតម្រូវដកចេញ។​ ការដុះធ្មេញថ្គាមទាល់ គឺប្រែប្រួលទៅតាមកំណោងឆ្អឹង និងទំហំឆ្អឹងដែលនៅសល់។ ជួនកាលវាដុះផ្ដេក ជួនកាលដុះទ្រេតទៅរកថ្គាមទីពីរ ឬដុះកោងចូល ឬក៏ដុះកោងចេញ។ ការដុះមិនប្រក្រតីនេះហើយដែលធ្វើអោយ ខូចខាតដល់ធ្មេញជិតគ្នា  ឆ្អឹងថ្គាម ឬសរសៃប្រសាទធ្មេញ។​ ដំនុះធ្មេញថ្គាមទាល់អាចនឹងកប់បាត់ទាំងស្រុង ក្រោមអញ្ចាញ​ឬក្រោមឆ្អឹង។ ជួនកាល វាដុះចេញមកតែផ្នែកណាមួយនៃក្បាលធ្មេញ។ ផ្នែកនៃធ្មេញដំនុះនេះហើយ ដែលធ្វើអោយអញ្ចាញបើកចំហ និងបណ្តាលអោយបាក់តេរីចូលទៅក្នុងជាលិកាជុំវិញធ្មេញ។ បាក់តេរីទាំងនោះ នឹងបង្កអោយឈឺ ហើម គាំងថ្គាម និងជំងឺទូទៅមួយចំនួនទៀត។ លើសពីនេះ ថ្គាមទាល់ដែលដុះចេញ​មកតែមួយផ្នែក ក៏បង្កអោយងាយពុកធ្មេញ និងមានជំងឺរលាកអញ្ចាញធ្មេញផងដែរ ដោយ​សារ​ទីតាំងរបស់វាពិបាកសំអាត ។ តើត្រូវធ្វើដូចម្តេច ប្រសិនបើអ្នកដុះធ្មេញថ្គាមទាល់? បើសិនអ្នកដុះថ្គាមទាល់ អ្នកត្រូវមកពិគ្រោះជាមួយទន្តពេទ្យអំពីស្ថានភាពថ្គាមទាល់របស់អ្នក។ ទន្តពេទ្យអាចដឹងបានតាមរយៈ ការថតកាំរស្មី X ដើម្បីវាយតម្លៃចំពោះវត្តមាន និងការដុះលូតលាស់នៃធ្មេញរបស់អ្នក។  ទន្តពេទ្យ​របស់អ្នកអាចសម្រេចចិត្តដកធ្មេញរបស់អ្នក ឬបញ្ជូនអ្នកទៅជួបគ្រូពេទ្យឯកទេសដើម្បីធ្វើការវះកាត់ ។ ទន្តពេទ្យ ឬគ្រូពេទ្យវះកាត់មាត់ធ្មេញ តែងតែផ្ដល់អនុសាសន៍ថា ធ្មេញថ្គាមទាល់ ជាធ្មេញត្រូវបានគេដកចេញសូម្បីតែមិនទាន់ដុះគ្រប់លក្ខណៈក៏ដោយ។ ធ្វើបែបនេះ ដើម្បីជៀសវាងភាពស្មុគស្មាញនិង ការឈឺចាប់ ច្រើនជាងនេះ

តើអ្វីទៅជាជំងឺរលាកអញ្ចាញធ្មេញ? ហើយតើជំងឺនេះ បណ្តាលមកពីកត្តាអ្វីខ្លះ? ជំងឺសាមញ្ញ ដែលកើតញឹកញាប់ជាងគេនៅក្នុងមាត់ ហើយមានសភាពខ្លាំងខ្លាជាងគេនោះគឺ ជំងឺរលាកអញ្ចាញធ្មេញ។ ជំងឺនេះ មិនដែលចាប់ផ្តើមឡើងតែមួយកន្លែងនោះទេ គឺវាចាប់ផ្តើមឡើងនៅច្រើនកន្លែង ដូចជានៅធ្មេញក្រោមទាំងអស់ ធ្មេញលើទាំងអស់ ភាគច្រើននៅផ្ទៃខាងក្រៅ ឬជួនកាលពេញក្រអូមមាត់តែម្តង។ ការវិវត្តន៍របស់វា នឹងបណ្តាលឲ្យមានការឈឺចាប់ មានខ្ទុះ ហូរឈាម និងធ្វើឲ្យជ្រុះធ្មេញទាំងអស់។ មូលហេតុ ដែលបណ្តាលឲ្យកើតជំងឺរលាកអញ្ចាញធ្មេញ គឺមានកត្តា២៖ កត្តាទី ១ គឺការថែទាំដែលមានដូចជា៖ កង្វះអនាម័យមាត់ ធ្មេញ ការប៉ះ ឬដាក់ធ្មេញមិនបានត្រឹមត្រូវ ដែលសង្កត់ទៅលើអញ្ចាញធ្មេញ ការប្រើវត្ថុរឹងពីខាងក្រៅដូចជា ឈើចាក់ធ្មេញ ការជក់បារី ​ កំណកកំបោរ ដែលកើតមកពីធាតុរំអិលជុំវិញគល់ធ្មេញដែលមិនបានដុសសំអាត។ កត្តាទី ២ គឺមូលហេតុទូទៅដែលមានដូចជា ការប្រែប្រួល អ័រម៉ូន(Hormone)ពេលពេញវ័យ ពេលមានរដូវ ស្រី្តមានផ្ទៃពោះ អ្នកជំងឺទឹកនោមផ្អែម ការប្រើថ្នាំផ្សេងៗជាដើម។ រោគសញ្ញានៃជំងឺរលាកអញ្ចាញធ្មេញ មានដូចជា៖ អញ្ចាញប្រែពណ៌ ពីផ្កាឈូកទៅក្រហមជាំ ចេញឈាម និងមានការឈឺចាប់នៅពេលប៉ះទង្គិចដោយចំណីអាហារ ឬពេលដុសធ្មេញ អញ្ចាញហើម ហើយឃ្លាតចេញពីធ្មេញ

នៅពេលមានផ្ទៃពោះ ស្រី្តជាមាតា តែងតែមានបញ្ហាសុខភាពមាត់ធ្មេញ ដែលបណ្តាលមកពី​កត្តា​ផ្សេងៗ។ ​ទោះ​បីជា ទន្ត​បណ្ឌិតស្នើឲ្យធ្វើការព្យាបាលធ្មេញមុនពេលមានផ្ទៃពោះ ឬក្រោយពេលសម្រាលកូនរួចក៏ដោយ ក៏ជា​​រឿយៗគេសង្កេត​ឃើញ​ថាស្រ្តីមួយចំនួនបានមកទទួលការព្យាបាលក្នុងកំឡុងពេលមានផ្ទៃពោះ។ ប្រសិនបើអ្នកក្លាយជាមាតារួចហើយ ឬមានបំណងក្លាយជាមាតា អ្នកប្រហែលមានសំនួរថា តើវាមានសុវត្ថិភាព​ទេ​ក្នុងការ​ព្យាបាលធ្មេ​ញ​ពេលកំពុងមានផ្ទៃពោះ? ខាងក្រោមនេះ ជាចំណេះដឹងសម្រាប់ស្រ្តីមានផ្ទៃពោះ ដែល​មាន​ដូចជា ការព្យាបាលធ្មេញ ការព្យាបាលដោយប្រើថ្នាំ និងការថែរទាំសុខភាពអញ្ចាញ៖ ការព្យាបាលធ្មេញសម្រាប់អនាគតអ្នកម្តាយ (Dental Treatment for Future Moms)៖   ក្រោយពេលទន្តបណ្ឌិតធ្វើការពិនិត្យឃើញថា ធ្មេញរបស់ស្រ្តី​ជាមាតាមានបញ្ហា ទន្តបណ្ឌិតនឹងផ្តល់ការព្យាបាលក្នុងករណី​ដែល ការព្យាបាលនឹងលើកកម្ពស់សុខភាពមាតានិងទារក។​​ ទោះជាយ៉ាង ការព្យាបាលខ្លះ ត្រូវរងចំារហូតដល់មាតា​សម្រាលកូនរួចស្រេចបាច់សិន។ ចំពោះការប្រើប្រាស់ X-Ray និងការព្យាបាល៖ X-Ray ដែលទន្តបណ្ឌិតប្រើប្រាស់ក្នុងការធ្វើរោគវិនិឆ្ឆ័យ គួរតែជៀសវាងប្រើលើស្រ្តីមានផ្ទែពោះ ប៉ុន្តែក្នុងករណីចាំបាច់ដូចជាការឈឺចាប់ខ្លាំងក្នុងមាត់រឺធ្មេញ (​​ Suffering from Extreme pain in mouth ) ទន្តបណ្ឌិតអាចប្រើ X-Ray បានដើម្បីពិនិត្យរោគវិនិច្ឆ័យអោយបានល្អ ប៉ុន្តែត្រូវការរក្សាសុវត្ថិភាពខ្ពស់បំផុតដោយប្រើអាវសំណរ អោយ​ជិតលើខ្លួន​អ្នក។ ការប៉ះបិទធ្មេញ

ជាទូទៅនៅក្រោយពេលដែលលោកអ្នក ធ្វើការដកធ្មេញ ឬក៏វះកាត់ក្នុងមាត់ តែងតែមានឈាមហូរចេញមក ប៉ុនែ្តឈាមនឹងឈប់ហូរ ហើយចាប់ផ្តើមកកក្នុងរយៈពេលពី ១០ ទៅ១៥នាទី។ ហេតុដូច្នេះអ្នកមិនត្រូវធ្វើអ្វីដែលបណ្តាលអោយឈាមឈប់កក ឬបែកកំណកឈាមនោះទេ។ ខាងក្រោមនេះគឺជាប្រការដែលគួរធ្វើ និងមិនគួរធ្វើមួយចំនួនបន្ទាប់ពីបានដកធ្មេញ ឬវះកាត់ក្នុងមាត់រួច៖   ប្រការគួរធ្វើ ៖ ត្រូវខាំស្បៃ (compress) ដែលពេទ្យអោយបានយ៉ាងតិច២០នាទី បើនៅមានហូរឈាម សូមខាំបន្តទៀត បៀមនិងខ្ពុលមាត់ជាមួយថ្នាំដែលពេទ្យអោយ ឬទឹកអំបិលក្តៅអ៊ុនៗបន្ទាប់ពី ២៤ម៉ោងក្រោយដកធ្មេញរួ​ច ពិសារថ្នាំតាមវេជ្ជបញ្ជា អោយបានទៀងទាត់ ​ត្រូវស្អំទឹកកករាល់ពេល ១០នាទីម្តង ក្រោយពេលវះកាត់រួចភ្លាម ដុសសម្អាតធ្មេញតាមធម្មតា តែត្រូវប្រយ័ត្ននៅត្រង់កន្លែងដែលបានដកធ្មេញ ទំនាក់ទំនងមកទន្តបណ្ឌិតភ្លាមៗ ក្នុងករណីមានការហូរឈាមខ្លាំង    ប្រការមិនគួរធ្វើ៖ មិនត្រូវខ្ពុលមាត់ក្នុងកំឡុងពេល ២៤ម៉ោងក្រោយដកធ្មេញ មិនត្រូវយកម្រាមដៃ ឬអណ្តាតទៅប៉ះពាល់ នឹងជញ្ជក់កន្លែងធ្មេញដករួច មិនត្រូវពិសារស្រា និងបារីក្នុងរយៈពេល ២៤ម៉ោងក្រោយដកធ្មេញ មិនត្រូវលេងកីឡា ឬធ្វើការងារធ្ងន់ក្នុងរយៈពេល ២៤ម៉ោងក្រោយដកធ្មេញ មិនត្រូវបរិភោគទឹកក្ដៅ ឬខាំបបូរមាត់លេង ក្រោយពេលចាក់ថ្នាំស្ពឹក និងដកធ្មេញ មិនត្រូវប្រើថ្នាំ ASPIRIN សំរាប់បំបាត់ការឈឺចាប់    សំគាល់ ៖ ការហូរឈាមតិចៗ

មន្ទីរព្យាបាលធ្មេញបស្ចិមសាខាវិមានឯករាជ្យ ភាពរីកចំរើននៃបច្ចេកវិទ្យាក្នុងវិស័យទន្តសាស្រ្តនាពេលបច្ចុប្បន្ន ធ្វើឲ្យមនុស្សមានជម្រើសកាន់តែច្រើនក្នុងការថែរក្សាធ្មេញរបស់ពួកគេ។ បច្ចេកទេសថ្មីនេះជួយជំនួសជាអចិន្ត្រៃយ៍សំរាប់ធ្មេញដែលបានបាត់បង់ និងផ្តល់នូវទំនុកចិត្ត និងស្នាមញញឹមត្រឡប់មកវិ​ញ តាមរយៈការដាំបង្គោលធ្មេញក្នុងឆ្អឹង ដែលខាងទន្តបណ្ឌិត ហៅជាភាសាអង់គ្លេសថា Dental Implant ។ តើអ្វីទៅជាការដាំបង្គោលធ្មេញក្នុងឆ្អឹង (Dental Implant)? ការដាំបង្គោលក្នុងឆ្អឹង គឺត្រូវបានប្រើប្រាស់សំរាប់ជំនួសឫសធ្មេញដែលបានបាត់បង់។ បង្គោលធ្មេញសិប្បនិមិត្តនេះ ធ្វើពីលោហៈធាតុតេតាញ៉ូម ដែលអាចឲ្យរាងកាយមនុស្សយើងទទួលយកបាន​យ៉ាងងាយស្រួល។ បង្គោលនេះ ត្រូវបានបញ្ចូលទៅក្នុងឆ្អឹង ហើយក្នុងរយៈពេលប្រហែល៦សប្តាហ៍ប៉ុណ្ណោះ បង្គោលធ្មេញនឹងឆ្អឹង នឹងបង្ខាំជាប់គ្នាយ៉ាងរឹងមាំ។ បន្ទាប់មក លោកអ្នកអាចដាក់ឬភ្ជាប់ធ្មេញបានដោយសុវត្ថិភាព។ តើការដាំបង្គោលធ្មេញក្នុងឆ្អឹងផ្តល់អត្ថប្រយោជន៍អ្វីខ្លះ? ការដាំបង្គោលធ្មេញក្នុងឆ្អឹង ផ្តល់នូវអត្ថប្រយោជន៍ដូចជា៖ មិនធ្វើឲ្យខូចខាតដល់ធ្មេញជិតខាង ហើយវាអាចប្រើប្រាស់ក្នុងរយៈពេលយូរឬពេញមួយជីវិតប្រសិន​បើយើងមានអនាម័យមាត់ធ្មេញល្អ ផ្តល់នូវសោភ័ណភាព ដោយជួយរក្សាទម្រង់មុខឲ្យនៅក្មេង ជួយឆ្អឹងអញ្ចាញមិនឲ្យស្រក និងធ្វើឲ្យមានអារម្មណ៍ថាដូចធម្មជាតិ ការនិយាយស្តី មានលក្ខណៈច្បាស់ព្រោះវាមិនរំកិលពេលនិយាយ។ ផ្តល់ភាពងាយស្រួល និងទំនុកចិត្ត ព្រោះបង្គោលធ្មេញក្នុងឆ្អឹងមានភាពរឹងមាំ ធ្វើឲ្យងាយទំពារអាហារ និងផ្តល់នូវស្នាមញញឹមស្រស់ស្រាយប្រកបដោយភាពជឿជាក់ មិនមានការឈឺចាប់ដែលបណ្តាលមកពីការពាក់ធ្មេញស្និតមិនបានល្អ។ តើត្រូវធ្វើដូចម្តេចទើប Implant ទទួលបានជោគជ័យ? អត្រាជោគជ័យរបស់ Implant អាស្រ័យលើឆ្អឹងថ្គាមដែល Implant ត្រូវដាំបញ្ចូល។ ជាទូទៅ