Sun: 8:00AM - 5:15PM
023 996 888
Kampuchea Krom Branch 023 993 222
Sorya Branch 023 990 666
Siem Reap Branch 063 965 333

Blog

អញ្ចាញធ្មេញ ប្រៀបដូចជាផ្ទះសម្រាប់ឲ្យធ្មេញជ្រកកោន។ អញ្ចាញធ្មេញដែលមានសុខភាពល្អ នឹង​ផ្តល់​ជម្រកដ៏ល្អដល់ធ្មេញ និងធ្វើឲ្យធ្មេញមានអាយុកាលយូរអង្វែង។ សុខភាពអញ្ចាញធ្មេញ ជា​បញ្ហា​ដែល​មនុស្ស​ភាគច្រើនតែងជួបប្រទះ ពិសេសអ្នកដែលមានវ័យលើសពី35ឆ្នាំ។   អញ្ចាញធ្មេញ ដែលមានសុខភាពល្អ គឺមិនមានការឈឺចាប់ពេលប៉ះទង្គិចដោយចំណី​អាហារ​ឬពេល​ដុស​ធ្មេញ ជាទូទៅសាច់អញ្ចាញមានពណ៌ផ្កាឈូក និងមានសភាពហាប់ណែនជាប់ធ្មេញ។ នេះ ជាលទ្ធផល​នៃដំណើរការដ៏ល្អ របស់ជាលិកានៅក្នុងអញ្ចាញធ្មេញ ដែលត្រូវបានស្គាល់ថា អាស៊ីត Hyaluronic Acid​ (H.A)។ អាស៊ីត H.A​ ជាសមាសធាតុដ៏សំខាន់ក្នុងការជួយឲ្យជាលិការអញ្ចាញធ្មេញ​មាន​​ស​ភាព​​ស្រស់​ស្រាយ និងកាត់បន្ថយការហើមឬចេញឈាមតាមអញ្ចាញធ្មេញ។   អាស៊ីត H.A ត្រូវបានគេរកឃើញនៅពាសពេញរាងកាយ ជាពិសេស វាមានច្រើននៅស្រទាប់ខាងក្រៅបំផុត នៃ​ជាលិកាអញ្ចាញដែលមានសុខភាពល្អ។ វាជាសមាសធាតុខាប់អន្ធិលៗ​ខ្លាំង​ហើយ​ភ្ជាប់​ម៉ូលេគុល​ទឹកបាន​៥០ដង​ទំងន់របស់វា។ វាមានតួនាទីសម្របសម្រួលជាតិទឹកក្នុងជាលិកា និងត្រួតពិនិត្យដំណើរផ្លាស់​ប្ដូរសារ​ធាតុ​ផ្សេងៗ​ដែលមាននៅចន្លោះខាងក្រៅជាលិកា។ អាស៊ីត H.A មានសមត្ថភាព​ការពារ​អញ្ចាញធ្មេញ​ពី​មេរោគ​ផ្សេងៗ។   ទម្រង់អាស៊ីត H.A       ជេលដែលមានផ្ទុកអាស៊ីតH.A   អាស៊ីត H.A សំរាប់សុខភាពមាត់ធ្មេញៈ ប្រឆាំងនឹងជំងឺអញ្ចាញធ្មេញដែលបណ្ដាលមកពីមេរោគ និងជាតិពុល ជំរុញអោយមានការជួសជុលឡើងវិញនូវជាលិកាដែលខូចខាត ការពារជំងឺរលាកអញ្ចាញធ្មេញ និងរាក់ស៊ីធ្មេញ​ ព្យាបាលដំបៅក្នុងមាត់