Sun: 8:00AM - 5:15PM
023 996 888
Kampuchea Krom Branch 023 993 222
Sorya Branch 023 990 666
Siem Reap Branch 063 965 333

សុខភាពមាត់ធ្មេញ៖ អ្វីជាធ្មេញថ្គាមទាល់?

ដែលដុះនៅក្នុងវ័យជំទង់ឬក្រោយអាយុ២០ឆ្នាំ។ ពេលខ្លះធ្មេញនេះអាចមានប្រយោជន៍ប្រសិនបើវាដុះបានត្រង់ត្រឹមត្រូវ ប៉ុន្ដែជាទូទៅ​ វាមិនដែលដុះបានត្រង់ល្អទេ ដូចនេះតម្រូវដកចេញ។​

ការដុះធ្មេញថ្គាមទាល់ គឺប្រែប្រួលទៅតាមកំណោងឆ្អឹង និងទំហំឆ្អឹងដែលនៅសល់។ ជួនកាលវាដុះផ្ដេក ជួនកាលដុះទ្រេតទៅរកថ្គាមទីពីរ ឬដុះកោងចូល ឬក៏ដុះកោងចេញ។ ការដុះមិនប្រក្រតីនេះហើយដែលធ្វើអោយ ខូចខាតដល់ធ្មេញជិតគ្នា  ឆ្អឹងថ្គាម ឬសរសៃប្រសាទធ្មេញ។​

ដំនុះធ្មេញថ្គាមទាល់អាចនឹងកប់បាត់ទាំងស្រុង ក្រោមអញ្ចាញ​ឬក្រោមឆ្អឹង។ ជួនកាល វាដុះចេញមកតែផ្នែកណាមួយនៃក្បាលធ្មេញ។ ផ្នែកនៃធ្មេញដំនុះនេះហើយ ដែលធ្វើអោយអញ្ចាញបើកចំហ និងបណ្តាលអោយបាក់តេរីចូលទៅក្នុងជាលិកាជុំវិញធ្មេញ។ បាក់តេរីទាំងនោះ នឹងបង្កអោយឈឺ ហើម គាំងថ្គាម និងជំងឺទូទៅមួយចំនួនទៀត។ លើសពីនេះ ថ្គាមទាល់ដែលដុះចេញ​មកតែមួយផ្នែក ក៏បង្កអោយងាយពុកធ្មេញ និងមានជំងឺរលាកអញ្ចាញធ្មេញផងដែរ ដោយ​សារ​ទីតាំងរបស់វាពិបាកសំអាត ។

តើត្រូវធ្វើដូចម្តេច ប្រសិនបើអ្នកដុះធ្មេញថ្គាមទាល់?

បើសិនអ្នកដុះថ្គាមទាល់ អ្នកត្រូវមកពិគ្រោះជាមួយទន្តពេទ្យអំពីស្ថានភាពថ្គាមទាល់របស់អ្នក។ ទន្តពេទ្យអាចដឹងបានតាមរយៈ ការថតកាំរស្មី X ដើម្បីវាយតម្លៃចំពោះវត្តមាន និងការដុះលូតលាស់នៃធ្មេញរបស់អ្នក។  ទន្តពេទ្យ​របស់អ្នកអាចសម្រេចចិត្តដកធ្មេញរបស់អ្នក ឬបញ្ជូនអ្នកទៅជួបគ្រូពេទ្យឯកទេសដើម្បីធ្វើការវះកាត់ ។

ទន្តពេទ្យ ឬគ្រូពេទ្យវះកាត់មាត់ធ្មេញ តែងតែផ្ដល់អនុសាសន៍ថា ធ្មេញថ្គាមទាល់ ជាធ្មេញត្រូវបានគេដកចេញសូម្បីតែមិនទាន់ដុះគ្រប់លក្ខណៈក៏ដោយ។ ធ្វើបែបនេះ ដើម្បីជៀសវាងភាពស្មុគស្មាញនិង ការឈឺចាប់ ច្រើនជាងនេះ បើអ្នកធ្វើការដកធ្មេញ ពីរបីឆ្នាំក្រោយ ។ ការដកធ្មេញដែលងាយស្រួលជាងគេគឺ មនុស្សវ័យក្មេងនៅពេលដែល ឬសធ្មេញ មិនទាន់ ដុះពេញលេញ ហើយឆ្អឹងមិនសូវក្រាស់ ។ ចំពោះមនុស្សវ័យចំណាស់ ការជាសះស្បើយឡើងវិញ គឺប្រើពេលវេលាយូរជាង។

តើធ្មេញថ្គាមទាល់ត្រូវដកចេញបានយ៉ាងដូចម្តេច?

ទន្តបណ្ឌិតរបស់អ្នកនឹងប្រាប់អ្នកពី​ភាពងាយស្រួល ឬលំបាកក្នុងការដកធ្មេញថ្គាមរបស់អ្នក គឺអាស្រ័យលើទីតាំង និងដំណាក់កាលនៃការដុះរបស់វា។ បើធ្មេញថ្គាមទាល់ដុះបានពេញលេញ ទន្តពេទ្យអាចដកធ្មេញនោះបានយ៉ាងស្រួលបំផុត។ ប៉ុន្តែធ្មេញថ្គាមទាល់ដុះកប់ក្រោមអញ្ចាញ​ ឬក្រោមឆ្អឹង ទន្តពេទ្យនឹងធ្វើការវះកាត់ ដោយបំបែកធ្មេញជាបំនែកតូចៗដើម្បីកាត់បន្ថយការខូចខាតឆ្អឹង។

ដូចនេះ បើសិនជាធ្មេញថ្គាមទាល់របស់អ្នកដុះមកមិនប្រក្រតី ឬមានការឈឺចាប់ លោក​អ្នក​គួរ​តែ​ទៅ​ពិគ្រោះ​យោបល់​នៅ​គ្លី​និក​ដែល​មានទន្តបណ្ឌិតដែលមានឯកទេសច្បាស់លាស់។

 

រៀបរាងដោយ​៖ ទន្ត​បណ្ឌិត និន ប៊ុនណាង
​មន្ទីរ​ព្យាបាល​ធ្មេញ​បស្ចិម សាខា​កម្ពុជា​ក្រោម​