Sun: 8:00AM - 5:15PM
023 996 888
Kampuchea Krom Branch 023 993 222
Sorya Branch 023 990 666
Siem Reap Branch 063 965 333

សុខភាពមាត់ធ្មេញ៖ ស្នាមញញឹមប្រៀបបានទៅនឹងទឹកដមនៃជីវិត

ស្នាមញញឹម ផ្តល់នូវភាពស្រស់ស្រាយ និងភាពទាក់ទាញចំពោះបុគ្គលខ្លួនឯងផ្ទាល់ ក៏ដូចជា​មនុស្ស​ដែល​នៅ​ជុំ​វិញ​ខ្លួន ហេតុនេះហើយស្នាមញញឹមត្រូវបានគេប្រៀបទៅនឹងទឹកដមនៃជីវិត។

យ៉ាងណាមិញ ស្នាមញញឹមដ៏ទាក់ទាញ់របស់បុគ្គលម្នាក់ៗ គឺមានទំនាក់ទំនងយ៉ាង​សំខាន់ទៅនឹងសោភ័ណភាពមាត់ធ្មេញ ជាពិសេសគឺតំបន់ធ្មេញមុខ។ អាស្រ័យហេតុនេះហើយ ការបាត់បង់ធ្មេញមុខ ឬការដាក់ធ្មេញមុខមិនបានត្រឹមត្រូវតាមបច្ចេកទេស ក៏ជាកត្តាធ្វើឲ្យបុគ្គលមួយចំនួនលែងហ៊ានញញឹម​ និយាយស្តី​ បាត់បង់ទំនុកចិត្តរបស់ខ្លួន ហើយពេលខ្លះលែងហ៊ានចូលរួម សកម្មភាព​​សង្គមទៀតផង។

វិធីសំខាន់មួយដែលអាចជួយ បង្កើនសម្រស់ស្នាមញញឹមបាននោះ គឺការ​ដាក់ធ្មេញ។ តែទោះជាយ៉ាងណា ​ការដាក់ធ្មេញមិនបានត្រឹម​ត្រូវតាមបច្ចេកទេស ផ្តល់ផលអវិជ្ជមានដល់សោភណ្ឌភាពធ្មេញដូចជា ធ្វើឲ្យអញ្ចាញប្រែជាពណ៌ក្រមៅ ខ្លិនមាត់មិនល្អ ងាយរបូត ពិបាកទំពារនិងបាត់បង់ទំនុកចិត្តពេលញញឹម។

  • បើដូច្នេះ តើធ្វើដូចម្តេចទើបអាចញញឹមប្រកបដោយភាពទាក់ទាញសារជាថ្មី?

ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ មន្ទីរព្យាបាលធ្មេញបស្ចិម បានរៀបចំក្រុមទន្ត​បណ្ឌិត​ឯកទេស ​ក្នុងគោលបំណងនាំ​មក​ជូន​លោក​អ្នក​​ នូវ​ស្នាម​ញញឹមប្រកប​ដោយ​​​ភាព​​ទាក់ទាញសារជាថ្មី ជាមួយនឹងអ្នកឯកទេសដូចជា៖

  • ផ្នែកអញ្ចាញធ្មេញ៖

អញ្ចាញធ្មេញ ជាជាលិកាទន់ដែលគ្របដណ្តប់ជុំវិញធ្មេញ និងឆ្អឹងដែលទ្រទងធ្មេញ។ ដើម្បីស្តារសោ​​

ភ័ណ្ឌភាពអញ្ចាញធ្មេញញញឹម យើងមានវិធីដូចជា៖

  • ការវះកាត់អញ្ចាញ ដែលមានប្រវែងធ្មេញខ្លី​​ឲ្យមានប្រវែងសមស្រប
  • ការប្រែក្លាយអញ្ចាញពណ៌ក្រម៉ៅ ឲ្យទៅជាពណ៌ស៊ីជម្ពូ
  • ការវះកាត់ ដើម្បីកាត់បន្ថយការញញឹមចេញអញ្ចាញខ្លាំង (lip lowering procedure) ដែលជាបច្ចេកទេសចុងក្រោយដោយមិនចាំបាច់ធ្វើការពត់ធ្មេញ ។

  • ភាពនិងការដាក់ធ្មេញ៖​​​

បច្ចេកវិទ្យាចុងក្រោយផ្នែកសោភ័ណភាពដែលបានអនុលោមតាមប្រព័ន្ធព័ត៌មានវិទ្យាហៅកាត់ថា DSD ត្រូវបានប្រើប្រាស់ ដើម្បី​បង្កើតស្នាមញញឹមដ៏ល្អឥតខ្ចោះ (Ideal Smile Line) ដោយមានសហការជាមួយនឹងបច្ចេកវិទ្យាថ្មីមួយឈ្មោះថា Veneer ដែលតារាហូលីវូតភាគច្រើនបានប្រើប្រាស់លើធ្មេញរបស់ខ្លួន។ តាមរយៈបច្ចេកវិទ្យាថ្មីនេះ លោកអ្នកមិនចាំបាច់ស្រោបធ្មេញលោកអ្នកទាំងស្រុងនោះទេ ពីព្រោះថា Veneer អាចជួយលោកអ្នកឲ្យទទួលបានស្នាមញញឹមតាមបែបធម្មជាតិប្រកបដោយភាពទាក់ទាញមកវិញបាន។ មួយវិញទៀតជាមួយនឹងប៉សឺលែលជំនាន់ថ្មី​ (Zirconium) ដែលជាប្រភេទធ្មេញដែលគ្មានលោហៈខាងក្នុង លោកអ្នកពិតជាលែងមានកង្វល់ជាមួយនឹងការដាក់ធ្មេញសិប្បនិម្មិតទៀតហើយ៕

រៀបរៀងដោយ៖ ទន្តបណ្ឌិត សំរិទ្ធិ សុភ័ក្រ្ត & ទន្តបណ្ឌិត ហា លៀងរ័ត្ន

មន្ទីរព្យាបាលធ្មេញបស្ចិម សាខាវិមានឯករាជ្យ