Sun: 8:00AM - 5:15PM
023 996 888
Kampuchea Krom Branch 023 993 222
Sorya Branch 023 990 666
Siem Reap Branch 063 965 333

សុខភាពមាត់ធ្មេញ៖ សារៈសំខាន់នៃធ្មេញទឹកដោះ

ធ្មេញទឹកដោះ គឺជាកន្លែងចាប់ផ្តើមនៃឆាកជិវិតសុខភាពមាត់ធ្មេញ។ ធ្មេញទឹកដោះ ត្រូវបាន​គេ​ស្គាល់​ម្យ៉ាង​ទៀត​​ថា​ជា​ធ្មេញ​ព្រៃ។ ធ្មេញទឹកដោះមានចំនួនសរុប 20 ហើយវាដុះជាដំណាក់កាលៗ។ ជាធម្មតាពន្លក​ធ្មេញ​​មុខ​​ចាប់ផ្តើមដុះ​នៅ​អាយុ 3-4 ខែ ហើយរហូតដល់អាយុ 3 ឆ្នាំវានឹងដុះគ្រប់ចំនួន​។ មាតាបិតាគ្រប់រូប ត្រូវ​យល់ដឹងពីសារៈសំខាន់នៃធ្មេញទឹកដោះ ពីព្រោះការថែរក្សាធ្មេញទឹកដោះឲ្យបានល្អ នឹងធ្វើឲ្យធ្មេញ​អចិន្ត្រៃយ៍ ដុះបានស្អាតតាមគន្លងធ្មេញទឹកដោះ។

តួនាទីរបស់ធ្មេញទឹកដោះមានដូចជា៖

  • ជួយកុមារទំពារអាហារយ៉ាងងាយស្រួល និង ត្រឹមត្រូវ
  • ជួយកុមារអោយនិយាយបានយ៉ាងឆាប់រហ័ស និង ច្បាស់ថែមទៀត
  • ទុកទី​កន្លែងនៅក្នុងឆ្អឹងថ្គាម សម្រាប់ឲ្យធ្មេញអចិន្រ្តៃយ៍​ដុះលូតលាស់​ចេញមកជំនួសខ្លួនបាន​យ៉ាងល្អ។

ធ្មេញទឹកដោះ ងាយពុកឬប្រហោងធ្មេញដូចធ្មេញមនុស្សពេញវ័យដែរ ហើយបើសិនជាថែទាំមិនបានត្រឹមត្រូវ ​នឹង​ធ្វើ​ឲ្យ​ធ្មេញ​ទឹកដោះដុះមកមិនបានល្អនិងបាត់បង់ទៅវិញមុន​អាយុដែលត្រូវបាក់។

ការពិតណាស់កុមារភាគច្រើន បានរងផលប៉ះពាល់ដោយជំងឺពុកធ្មេញមុនពួកគាត់អាយុ៥ឆ្នាំ។ ​នៅ​ពេល​ដែលធ្មេញ​​ព្រៃបាត់បង់ឆាប់ពេក ធ្មេញអចិន្រ្តៃយ៍អាចរសាត់ កប់ចូលទៅក្នុងឆ្អឹងថ្គាម និងពិបាករក​ផ្លូវ​ដុះ​ចេញមកក្រៅ។  ដំណើរនៃដំណុះធ្មេញ (teething) ដំណើរនៃដំណុះធ្មេញ គឺជាពេលដែលធ្មេញព្រៃដុះផុសចេញពីអញ្ជាញធ្មេញ​។ វាអាចបណ្តាលឲ្យមានការ​ឈឺ​ចាប់​បន្តិច​ ហើយវាអាចធ្វើឱ្យកូនរបស់អ្នកមើលទៅប្លែក​។ នេះជាដំណើរធម្មជាតិ​ដែលកូនៗទាំងឡាយ​ត្រូវ​ឆ្លងកាត់។ អញ្ចាញធ្មេញរបស់កូនលោកអ្នកអាចនឹងឈឺ និងទន់ ហើយពួកគេអាចហូរទឹកមាត់បន្តិច។ ​មាន​វិធី​មួយចំនួន ដើម្បីកាត់បន្ថយការឈឺចាប់ពេលកូនរបស់អ្នកចាប់ផ្តើមដុះធ្មេញ៖ Ø  សំអាតអញ្ចាញធ្មេញកូន​ ​ជា​មួយ​នឹង​ម្រាម​ដៃរុំកន្សែង បង់រុំ​(gauze) សើម។     Ø  ​ផ្តល់ឱ្យកូនរបស់អ្នក​នូវ​អ្វី​មួយ​ដើម្បី​ទំពារ​ដូចជា កង​កៅ​ស៊ូ​សម្រាប់​ខាំ ផ្តល់​អាហារ​ដែល​មាន​ភាព​ត្រជាក់​ដល់កូន​របស់អ្នក​ដូចជា​ទឹក​ប៉ោម ឬទឹកដោះគោជូរ ប្រសិន​​​បើកូនរបស់អ្នកមាន​អាយុ​គ្រប់គ្រាន់​ដើម្បីបរិភោគអាហារ​ទាំងនោះ។ ប្រសិនបើ លោកអ្នកអនុវត្តតាមវិធីខាងលើនេះ ហើយកូនរបស់អ្នកនៅតែមានការឈឺចាប់ សូមនាំគេទៅជួប ទន្តបណ្ឌិតឯកទេសកុមារ ដើម្បីធ្វើការពិនិត្យនិងផ្តល់ថ្នាំដល់ទារកឲ្យបានត្រឹមត្រូវ។

តើធ្វើដូចម្តេចដើម្បីសម្អាតធ្មេញព្រៃ?

 

អនាម័យមាត់ធ្មេញល្អ គឺចាប់ផ្តើមតាំងពីពេលចាប់កំណើត។ ដើម្បីសម្អាតអញ្ចាញធ្មេញកូនរបស់លោកអ្នក ឲ្យបានល្អបន្ទាប់ពីបរិភោគរួច សូមប្រើកន្សែងទន់ៗហើយស្អាត ឬច្រាសដែលមានសរសៃទន់ៗ និង​មាន​ក្បាល​ច្រាស​តូច​ប្រើសម្រាប់តែទារក។ សម្រាប់ការដុសធ្មេញរបស់ទារក យើងគប្បី​ប្រើ​ថ្នាំ​ដុស​ធ្មេញ​ដែល​មាន​កម្រិត​ជាតិ​ហ្វ្លុយអូរ៉ាយទាប ហើយដុសថ្នមៗស្រាលៗនិងអនុវត្តឲ្យបាន2ដងក្នុងមួយថ្ងៃ។ នៅពេល​ដែល​កូន​របស់អ្នកធំបន្តិច អ្នកគួរបង្រៀន​និងអនុវត្តការដុសធ្មេញជាមួយកូនជាប្រចាំ។ ទង្វើបែបនេះ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំងដល់កូនៗ ព្រោះថាពួកគេនឹងមានអារម្មណ៍ចង់ដុសដូចដែលពួកគេឃើញអ្នកធ្វើ។ ម្យ៉ាងទៀត លោកអ្នកគួរតែនាំកូនៗ របស់លោកអ្នកទៅពិគ្រោះជាមួយទន្តបណ្ឌិតឯកទេសពត់ធ្មេញ (Orthodontist) នៅពេលដែលពួកគាត់មានអាយុ7ឆ្នាំ ដើម្បីទទួលការពិគ្រោះយោបល់ និងដំបូន្មានល្អៗដែលអាចធានា​បានថាពួកគាត់នឹងមានស្នាមញញឹមស្រស់ស្អាតជាមួយនិងទម្រង់មុខដ៏សាកសម។

ប្រភព៖ Dentalassociates.com

រៀបរៀងដោយ៖​ ទន្តបណ្ឌិត ថ​ន សិរីកុសល

ទន្តបណ្ឌិតនៃមន្ទីរព្យាបាលធ្មេញបស្ចិមសាខាសូរិយា