Sun: 8:00AM - 5:15PM
023 996 888
Kampuchea Krom Branch 023 993 222
Sorya Branch 023 990 666
Siem Reap Branch 063 965 333

សុខភាពមាត់ធ្មេញ៖ ផលប៉ះពាល់នៃសំអេចធ្មេញ និងជំងឺរលាកអញ្ចាញធ្មេញដល់សុខភាពរបស់អ្នក

មានមនុស្សជាច្រើន មិនបានដឹងអំពី​ទំនាក់ទំនងដោយផ្ទាល់រវាង​សុខភាពមាត់ធ្មេញ និងសុខភាពរាង​កាយ​ទាំង​មូលនោះទេ។ ជាការពិតណាស់ដែលបញ្ហាសុខភាពមាត់ធ្មេញអាចនាំឱ្យមានបញ្ហាដល់សុខភាព​រាង​កាយ​ទាំងមូល។

  • សំអេចធ្មេញ និង ជំងឺរលាកអញ្ចាញធ្មេញ ​

ជំងឺរលាកអញ្ចាញធ្មេញគឺជាជំងឺដែលកើតឡើងនៅលើអញ្ចាញធ្មេញ ដែលអាចបណ្តាលឱ្យហើម​អញ្ចាញ​ធ្មេញ​​។ ប្រសិនលោកអ្នកមានអញ្ចាញធ្មេញហើម ឬឡើងក្រហមខុសពីធម្មតា ហូរឈាមតាម អញ្ចាញធ្មេញ បន្ទាប់​ពី​​ដុសធ្មេញ គឺមានន័យថាលោកអ្នកកំពុងតែប្រឈមនឹងការកើតមានជំងឺរលាកអញ្ចាញធ្មេញ។ រូបភាពខាង​ក្រោមនេះ នឹងបង្ហាញពីអញ្ចាញដែលមានបញ្ហា និងអញ្ចាញដែលមានសុខភាពល្អ។

សំអេចធ្មេញគឺជាកំទេចកំទីចំណីអាហារដែលសិ្ថតនៅចន្លោះធ្មេញ។ សំអេចធ្មេញ​អាចត្រូវបានសំអាត​ចេញ តាម​​រយៈ​ការដុសធ្មេញឱ្យបានត្រឹមត្រូវ និងដុសឲ្យបានយ៉ាងតិចពីរដងក្នុងមួយថ្ងៃ។ ទោះយ៉ាងណា​ លោក​អ្នកមិន​អាច​សំអាតសំអេចធ្មេញបាន 100% ដោយខ្លួនឯងបានឡើយ ​ហើយសំអេចដែល​ជាប់នឹង​ជើ​ងធ្មេញ​នឹង​ក្លាយ​ទៅជារឹងហើយបំលែងខ្លួនទៅជាកំបោរធ្មេញ (Tartar)។ ហេតុដូច្នេះ លោកអ្នកត្រូវមកទទួលការសំ​អាតធ្មេញជាមួយនឹងទន្តបណ្ឌិតជំនាញរៀងរាល់6ខែម្តង ដើម្បីធានាបានសុខភាពមាត់ធ្មេញល្អ។

សុខភាពមាត់ធ្មេញ  ជំងឺអញ្ចាញធ្មេញ បាក់តេរី និងប្រព័ន្ធភាពសុំា

គ្រោះថ្នាក់នៃជំងឺអញ្ចាញធ្មេញនេះគឺពិតជាធ្ងន់ធ្ងរដែលអាចនាំឱ្យមានការបាត់បង់ធ្មេញ។ បន្ទាប់​ពី​ការ​បាត់​បង់​ធ្មេញ លោកអ្នក​នឹងប្រឈមជាមួយការប៉ះពាល់សុខភាពជាទូទៅទាំំងមូល។ ជំងឺរលាកអញ្ចាញ ឬ​បញ្ហា​សុខ​ភាព​មាត់ធ្មេញធ្ងន់ធ្ងរ គឺងាយនឹងកើតមានបាក់តេរីមួយចំនួនធំដែលបាក់តេរីទាំងនោះ អាច​ចូល​ទៅក្នុង​ចរន្ត​ឈាមបានយ៉ាងងាយ។ នេះគឺ​មាន​ន័យថាបញ្ហាសុខភាព​មាត់​ធ្មេញ ដូចជាជំងឺរលាក​អញ្ចាញ​ធ្មេញ អាច​បង្ហាញ​ថាប្រព័ន្ធការពាររាងកាយចុះខ្សោយ។

ការសិក្សាមួយចំនួនបានបង្ហាញថាជំងឺអញ្ចាញធ្មេញអាចប៉ះពាល់ដល់បេះដូង​ និង​បង្កើន​ហានិភ័យ​នៃអការៈ​គាំង​បេះដូងនិងបញ្ហាផ្សេងទៀត។

ការស្រាវជ្រាវថ្មីបានរកឃើញថាធ្មេញពុកអាចនាំឱ្យកើតជំងឺទឹកនោមផ្អែម។ ជាង 70% នៃអ្នកជំងឺដែល​មាន​ជំងឺ​ទឹក​នោមផ្អែម ច្រើនកើតមានបញ្ហាមាត់ធ្មេញធ្ងន់ធ្ងរ។ នេះ គឺដោយសារតែ​អ្នកជំងឺដែលមានជំងឺ​អញ្ចាញ​ធ្មេញ មិនអាច​គ្រប់គ្រង​កម្រិតជាតិស្ករក្នុងឈាម។

ដកស្រង់ចេញពី WebMD Healthជំងឺខាងលើមួយណាក៏ដោយ គឺសុទ្ធតែធ្វើឲ្យលោកអ្នកខាតបង់ទាំងពេលវេលា ថវិការ ហើយជាពិសេសគឺធ្វើ​ឲ្យសុខភាពទ្រុតទ្រោម។ ឩទាហរណ៍ជាក់ស្តែង នៅពេលលោកអ្នកបាត់បង់ធ្មេញ​ ​គឺមិនត្រឹមតែត្រូវបង់​តម្លៃថ្លៃ​នោះ​ទេ តែថែមទាំងត្រូវចំណាយពេលវេលា និងរងការឈឺចាប់ទៀតផង។ ចំពោះករណីនេះដែរ​ជម្រើស​ដ៏ល្អ​បំផុត ដែលអាចកែ​ខៃ​ស្ថាន​ភាពធ្មេញរបស់លោកអ្នកបាន គឺការដាំបង្គោល​ធ្មេញ​ក្នុងឆ្អឹង ដែលមិនធ្វើឲ្យ​ប៉ះ​ពាល់​ដល់​ធ្មេញ​ជិតខាង តាម​រយៈបច្ចេកទេស​បាត់​មួយ​ដាក់មួយរបស់អ្នកឯកទេសនៃមន្ទីរព្យាបាល​ធ្មេញ​បស្ចិម។ ​ ដូចនេះ សូមលោកអ្នក​ថែ​រក្សា​​សុខ​ភាព​មាត់ធ្មេញឲ្យបានល្អ និងតាមដានសុខភាពមាត់​ធ្មេញរបស់​លោកអ្នក​ជា​មួយទន្តបណ្ឌិតឯក​ទេសដោយធ្វើការណាត់ជួបតាមរយៈលេខ 017 300 300/070 300 800៕

រៀបរៀងដោយ៖ ទន្តបណ្ឌិត ថន សិរីកុសល
នៃមន្ទីរព្យាបាលធ្មេញបស្ចិម សាខាសូរិយា