Sun: 8:00AM - 5:15PM
023 996 888
Kampuchea Krom Branch 023 993 222
Sorya Branch 023 990 666
Siem Reap Branch 063 965 333
Dental Tourism

ការណែនាំអំពីរបៀបថែទាំក្រោយពេលដកធ្មេញ ឬវះកាត់ក្នុងមាត់

ជាទូទៅនៅក្រោយពេលដែលលោកអ្នក ធ្វើការដកធ្មេញ ឬក៏វះកាត់ក្នុងមាត់ តែងតែមានឈាមហូរចេញមក ប៉ុនែ្តឈាមនឹងឈប់ហូរ ហើយចាប់ផ្តើមកកក្នុងរយៈពេលពី ១០ ទៅ១៥នាទី។ ហេតុដូច្នេះអ្នកមិនត្រូវធ្វើអ្វីដែលបណ្តាលអោយឈាមឈប់កក ឬបែកកំណកឈាមនោះទេ។

ខាងក្រោមនេះគឺជាប្រការដែលគួរធ្វើ និងមិនគួរធ្វើមួយចំនួនបន្ទាប់ពីបានដកធ្មេញ ឬវះកាត់ក្នុងមាត់រួច៖

 

ប្រការគួរធ្វើ ៖

  • ត្រូវខាំស្បៃ (compress) ដែលពេទ្យអោយបានយ៉ាងតិច២០នាទី បើនៅមានហូរឈាម សូមខាំបន្តទៀត
  • បៀមនិងខ្ពុលមាត់ជាមួយថ្នាំដែលពេទ្យអោយ ឬទឹកអំបិលក្តៅអ៊ុនៗបន្ទាប់ពី ២៤ម៉ោងក្រោយដកធ្មេញរួ​ច
  • ពិសារថ្នាំតាមវេជ្ជបញ្ជា អោយបានទៀងទាត់
  • ​ត្រូវស្អំទឹកកករាល់ពេល ១០នាទីម្តង ក្រោយពេលវះកាត់រួចភ្លាម
  • ដុសសម្អាតធ្មេញតាមធម្មតា តែត្រូវប្រយ័ត្ននៅត្រង់កន្លែងដែលបានដកធ្មេញ
  • ទំនាក់ទំនងមកទន្តបណ្ឌិតភ្លាមៗ ក្នុងករណីមានការហូរឈាមខ្លាំង

 

 ប្រការមិនគួរធ្វើ៖

  • មិនត្រូវខ្ពុលមាត់ក្នុងកំឡុងពេល ២៤ម៉ោងក្រោយដកធ្មេញ
  • មិនត្រូវយកម្រាមដៃ ឬអណ្តាតទៅប៉ះពាល់ នឹងជញ្ជក់កន្លែងធ្មេញដករួច
  • មិនត្រូវពិសារស្រា និងបារីក្នុងរយៈពេល ២៤ម៉ោងក្រោយដកធ្មេញ
  • មិនត្រូវលេងកីឡា ឬធ្វើការងារធ្ងន់ក្នុងរយៈពេល ២៤ម៉ោងក្រោយដកធ្មេញ
  • មិនត្រូវបរិភោគទឹកក្ដៅ ឬខាំបបូរមាត់លេង ក្រោយពេលចាក់ថ្នាំស្ពឹក និងដកធ្មេញ
  • មិនត្រូវប្រើថ្នាំ ASPIRIN សំរាប់បំបាត់ការឈឺចាប់

  

សំគាល់ ៖

  • ការហូរឈាមតិចៗ អាចពន្យាពេលយូររហូតដល់ថ្ងៃបន្ទាប់
  • តាមធម្មតា ក្រោយពេលវះកាត់រួចទំហំនៃការហើមអាចកើតមានរយៈពេលពី ១ថ្ងៃ ទៅ ៥ថ្ងៃក្រោយ
  • ប្រសិនបើការវះកាត់ប្រើពេលយូរ ស្នាមជាំលើស្បែកអាចកើតមានពី ៣ទៅ ៤សប្តាហ៏៕

ទន្តបណ្ឌិត សុក សុភ័ណ

មន្ទីរ​ព្យាបាល​ធ្មេញ​បស្ចិម សាខា​សៀមរាប