Sun: 8:00AM - 5:15PM
023 996 888
Kampuchea Krom Branch 023 993 222
Sorya Branch 023 990 666
Siem Reap Branch 063 965 333

សុខភាពមាត់ធ្មេញ៖ បច្ចេកទេសពត់តំរង់ធ្មេញអាស្រ័យលើទំរង់មុខ និង មាត់ (Facial Driven Of Orthodontic)

រៀបរៀងដោយ៖ អ្នកស្រីទន្ដបណ្ឌិតជាង ម៉េងជូ

នៃមន្ទីរព្យាបាលធ្មេញបស្ចិម សាខាវិមានឯករាជ្យ

 

កាលពីមុន បច្ចេកទេសពត់ធ្មេញត្រូវបានប្រើដើម្បីពត់តំរង់ធ្មេញទាំងអស់ក្នុងមាត់ឲ្យរត់ត្រង់ជួរ។ លទ្ធផលដែលរំពឹងពី​ការ​ពត់ធ្មេញឲ្យ​រត់ត្រង់ជួរនេះ បានជួយឲ្យធ្មេញបំពេញមុខងារទំពារបាន​ត្រឹមត្រូវ​ និងអាចបញ្ចេញសម្លេងបានច្បាស់ល្អ។ មក​ដល់​បច្ចុប្បន្ននេះ បច្ចេកទេសពត់ធ្មេញ បានបោះជំហ៊ានទៅមុខមួយកម្រិតទៀត ដែលធ្វើអ្នកជំងឺទទួលបានលទ្ធផលលើស​ពី​ការ​រំពឹង​ទុក។ នោះគឺបានការផ្លាស់ប្ដូរទំរង់មុខរបស់អ្នកជំងឺទាំងមូល។ ហេតុដូចនេះហើយបានជាបច្ចេកទេសថ្មីចុងក្រោយ​(ដែលប្រើបា្រស់នៅមន្ទីរព្យាបាលធ្មេញបស្ចឹម)គឺជាការពត់តំរង់​ធ្មេញដោយយោងទៅលើលក្ខណៈ​សមស្របស្រស់សា្អត​នៃទំរង់​មុខអ្នកជំងឺ (Face-Driven Orthodontic) ត្រូវបានយកមកអនុវត្ដយ៉ាងល្អិតល្អន់សំរាប់ជាផែនការព្យាបាលអ្នក​ជំងឺ។

តើអ្វីទៅជាការពត់តំរង់ធ្មេញអាស្រ័យទៅលើលក្ខណៈសមស្របស្រស់ស្អាតនៃទំរង់មុខរបស់ អ្នកជំងឺ?

(What is face-driven orthodontic treatment?)

 

ការព្យាបាលពត់តំរង់ធ្មេញដោយប្រើបច្ចេកទេសសាមញ្ញគឺ​លទ្ធផលទទួលបានត្រឹមតែធ្វើអោយ​ធ្មេញ​រត់​ត្រង់ជួរប៉ុណ្ណោះ។ ការប្រើបច្ចេកទេសសាមញ្ញ អាចបណ្ដាលអោយមានផលអវិជ្ជាមាន មានភាពមិនប្រក្រ​តី​កើត​​ទ្បើងទៅ​លើសោភណ្ឌ​នៃ​ទំរង់​មុខ​របស់អ្នកជំងឺ។ ឧទាហរណ៍៖ បើសិនជាករណីទាញធ្មេញមុខចូលទៅក្រោយ​ខ្លាំងពេកបណ្ដាលអោយទំរង់មុខរបស់អ្នក​ជំងឺ​មាន​សភាព​ក្រហិបចូលក្នុងនោះនាំអោយបបូរមាត់ក្រហិប​ទៅតាមនោះដែរ។ ផ្ទុយទៅវិញបើបរាជ័យក្នុងការធ្វើ​ផែនការ​ព្យាបាល​​​ដោយ​ការទប់​លំនឹង​ធ្មេញថ្គាម​ក្រោមនោះធ្វើអោយធ្មេញ​ថ្គាមមានចលនាមកខាងមុខជា​លទ្ធផល​បណ្ដាល​អោយ​មាត់​របស់អ្នកជំងឺ​មានសភាពប៉ោងក្រពុងទ្បើងបន្ទាប់ពីព្យាបាលរួច។ មានករណីខ្លះទៀត ការព្យាបាលមិនបានគិតពីសភាព​ទំរង់នៃស្នាម​ញញឹម​របស់អ្នក​ជំងឺឲ្យល្អិតល្អន់ ដែលបានបណ្ដាលអោយអ្នកជំងឺសើច​ចេញអញ្ចាញខ្លាំងបន្ទាប់ពីធ្វើ​ការព្យា​បាលរួច។

 

ហេតុផលដូចដែលបានលើកឡើងខាងលើនេះហើយ ដែលលោកអ្នកគួរជ្រើសរើសពត់ធ្មេញជាមួយអ្នក​ជំ​នាញ ជាជាង​ការ​ស្វែង​រកសេវាព្យាបាលធម្មតាដែលមិនអាចវាស់ស្ទង់ពីលទ្ធផលក្រោយ​ការព្យាបាល។ ជាក់ស្តែងនៅមន្ទីរព្យាបាលធ្មេញ​បស្ចិម​យើងមានការ​យកចិត្តទុកដាក់យ៉ាងល្អឥតខ្ចោះចំពោះដំណាក់កាលនីមួយៗ។ ចំពោះការរៀបចំផែន​ការព្យាបាល​ដែល​អាស្រ័យ​​ទៅ​លើទំរង់មុខជំងឺគឺមានលក្ខណៈ​ពិសេសត្រង់ថា ទំរង់មុខអ្នកជំងឺ​ស្នាម​ញញឹម និងមុខងារទំពារត្រូវបាន​យកមក​ធ្វើ​កា​រ​វិនិច្ឆ័យ​យ៉ាងល្អិតល្អន់ជាកញ្ចប់តែម្ដង។ មានន័យថា ទាំងការដែលធ្វើអោយធ្មេញបំលាស់ទី និងទំរង់មុខមានការផ្លាស់​ប្ដូរ​ត្រូវ​បាន​ធ្វើ​អោយមានដំណើរការព្រមគ្នា។

ទី១៖ ផោ្ដតទៅលើនិរន្ដន៏ភាពនៃលទ្ធផល

ការពត់ធ្មេញជាមួយនឹងអ្នកឯកទេស គឺជាការព្យាបាលដែលអាស្រ័យទៅលើទំរង់មុខអ្នកជំងឺគឺផ្ដោតជាសំខាន់ជាង​នេះ​ទៀត​ទៅ​លើ​ភាពយូរ​អង្វែងនៃ​សមាមាត្រនៃផ្ទៃមុខទាំងមូល។​ ជាជាង​គិតតែអំពីសភាពលក្ខណៈ​នៃធ្មេញ​របស់អ្នកជំងឺ​សំរាប់រយៈ​ពេល ១ ឬ ២ឆ្នាំយើងត្រូវគិតអំពី​សោ​ភណ្ឌភាព​នៃផ្ទៃមុខរបស់អ្នកជំងឺសំរាប់រយៈពេល ៣០ឆ្នាំ។

ទី២៖ វិធីសាស្រ្ដរួម

ការពត់តម្រង់ធ្មេញអាស្រ័យទៅលើទំរង់មុខ មិនត្រឹមតែជាការព្យាបាលទៅលើរោគសញ្ញា (symptom) ដែល​ស្ដែង​ចេញ​មកតែប៉ុណ្ណោះទេ ប៉ុន្ដែវាជាការព្យាបាលទៅលើមូលហេតុ(cause) ដែលបង្កអោយមាន​បញ្ហាកំលាងធ្មេញ​ផងដែរ។ វិធី​សាស្រ្ដ​នេះគឺផ្ដោតទៅលើទំនាក់ទំនងអស់រវាងចលនារបស់ធ្មេញ ឥរិយាបទ រឺទីតាំងរបស់មាត់ ព្រមទាំង​ភាព​ចុះសំរុង​គ្នា​នៃ​ផ្ទៃមុខទាំងមូល។ ការយកចិត្តទុកដាក់លើកត្ដាទាំងបីខាងលើនេះ ធ្វើឲ្យយើងមិនត្រឹមតែទទួល​បានលទ្ធផល​ល្អប្រសើរ​នោះទេ តែថែមទាំទទួលបាននូវស្ថេរភាពនៃលទ្ធផលទាំងនោះផងដែរ៕