Sun: 8:00AM - 5:15PM
023 996 888
Kampuchea Krom Branch 023 993 222
Sorya Branch 023 990 666
Siem Reap Branch 063 965 333

ជាតិហ្វ្លុយអូរ៉ាយសំរាប់កុមារ

យោងតាមការវិភាគនៃការស្រាវជ្រាវចំនួន៨​ លើការកើនឡើងនៃរោគពុកធ្មេញកុមារមុនចូលសាលា បានបង្ហាញថាការដុសធ្មេញជាមួយនឹងថ្នាំដុសធ្មេញហ្វ្លុយអូរ៉ាយកាត់បន្ថយរោគពុកធ្មេញលើធ្មេញទឹកដោះ។

 

  • តើមាតាបិតាគ្រប់រូប បានដឹងពីសារៈប្រយោជន៍នៃជាតិហ្វ្លុយអូរ៉ាយចំពោះកូនៗលោកអ្នកហើយឬនៅ? ហេតុអ្វីក៏កុមារត្រូវការជាតិហ្វ្លុយអូរ៉ាយ?

ជាតិហ្វ្លុយអូរ៉ាយ ជាសារជាតិសំខាន់មួយសម្រាប់កុមារ ពីព្រោះថាជាតិហ្វ្លុយអូរ៉ាយ មានប្រសិទ្ធិភាពក្នុងការកាត់បន្ថយរោគពុកធ្មេញរបស់កុមារ។ នៅពេលដែលបាក់តេរីក្នុងមាត់កុមារ រួម​បញ្ចូលគ្នាជាមួយនឹងសារជាតិស្ករ វាផលិតបានជាជាតិអាស៊ីតដែលធ្វើឲ្យប៉ះពាល់ដល់ឬសធ្មេញ និងធ្មេញរបស់កុមារ។ ជាតិហ្វ្លុយអូរ៉ាយ អាចការពារធ្មេញកុមារពីការយាយីនៃអាស៊ីតនេះបាន។

  • ហ្វ្លុយអូរ៉ាយមាននៅក្នុងអាហារនិងសម្ភារៈអ្វីខ្លះ?

ហ្វ្លុយអូរ៉ាយ មាននៅក្នុងថ្នាំដុសធ្មេញ និងទឹកដែលមានផ្ទុកជាតិហ្វ្លុយអូរ៉ាយ។ ប្រភពនៃរបបអាហារ ដែលមានផ្ទុកហ្វ្លុយអូរ៉ាយមានដូចជា ការផឹកទឹកយកពីផ្ទះ ទឹកសូដា ទឹកក្រូច ម្សៅទឹកដោះគោទារក ម្ហូបអាហារ និងថ្នាំដុសធ្មេញ។

ក្រៅពីនេះ ផលិតផលហ្វ្លុយអូរ៉ាយដទៃទៀតដូចជាសូដ្យូមហ្វ្លុយអូរ៉ាយ 0,2 ភាគរយ (NaF) ទឹកខ្ពុលមាត់ (900 ppm) និងជែលលាបដោយជក់ (ឧទាហរណ៍ 1,1 % NaF; 5.000ppm ) ផងដែរត្រូវបានបង្ហាញថាមានប្រសិទ្ធភាព ក្នុងការកាត់បន្ថយរោគពុកធ្មេញនៅក្នុងធ្មេញអចិន្រ្តៃយ៍។

  • តើកុមារគួរប្រើហ្វ្លុយអូរ៉ាយកម្រិតណាទើបល្អ?

ការរក្សាតុល្យភាពនៃជាតិហ្វ្លុយអូរ៉ាយ ជាការចំបាច់ ដែលយើងអាចកំណត់កម្រិតហ្វ្លុយអូរ៉ាយនេះ តាមរយៈរបបអាហារប្រចាំថ្ងៃ។​ ម្យ៉ាងទៀត ការប្រើប្រាស់ថ្នាំដុសធ្មេញ ទំហំប៉ុនគ្រាប់អង្ករ ចំពោះកុមារអាយុតិចជាង៣ឆ្នាំ គឺជាបរិមាណ ត្រឹមត្រូវដែលអាចបន្ថយហានិភ័យនៃជំងឺលើសជាតិហ្វ្លុយអូរ៉ាយនេះបានដែរ។ ចំណែកឯកុមារ ដែលមានអាយុពី៣ទៅ៦ឆ្នាំត្រូវប្រើប្រាស់ថ្នាំដុសធ្មេញហ្វ្លុយអូរ៉ាយ ដែលមានទំហំប៉ុនគ្រាប់សណ្ដែក គឺជាការសមស្រប។ ​ដើម្បីពង្រីកប្រសិទ្ធភាពនៃអត្ថប្រយោជន៍នៃហ្វ្លុយអូរ៉ាយក្នុងថ្នាំដុសធ្មេញ យើងគួរតែត្រូវដុសពីរដងក្នុងមួយថ្ងៃ និងខ្ពុលទឹកបន្ទាប់ពីដុសធ្មេញអោយបានតិចបំផុតឬមិនខ្ពុលតែម្ដង។

កុមារដែលប្រឈមនិងរោគពុកធ្មេញគួរតែទទួលការព្យាបាលដោយហ្វ្លុយអូរ៉ាយ ជាមួយនឹងទន្តបណ្ឌិតដែលវិជ្ជាជីវៈ យ៉ាងហោចណាស់រៀងរាល់ប្រាំមួយខែម្ដង។ ម្យ៉ាងទៀត ដើម្បីឲ្យកូនៗលោកអ្នកមានសុខភាពមាត់ធ្មេញល្អ និងចៀសផុតពីរោគពុកធ្មេញ សូមកុំភ្លេចធ្វើការណាត់ជួបជាមួយទន្តបណ្ឌិត ដើម្បីធ្វើការពិនិត្យរៀងរាល់៦ខែម្តង៕

សូមមើលរូបភាព៖