Sun: 8:00AM - 5:15PM
023 996 888
Kampuchea Krom Branch 023 993 222
Sorya Branch 023 990 666
Siem Reap Branch 063 965 333

July 2017

យោងតាមការវិភាគនៃការស្រាវជ្រាវចំនួន៨​ លើការកើនឡើងនៃរោគពុកធ្មេញកុមារមុនចូលសាលា បានបង្ហាញថាការដុសធ្មេញជាមួយនឹងថ្នាំដុសធ្មេញហ្វ្លុយអូរ៉ាយកាត់បន្ថយរោគពុកធ្មេញលើធ្មេញទឹកដោះ។   តើមាតាបិតាគ្រប់រូប បានដឹងពីសារៈប្រយោជន៍នៃជាតិហ្វ្លុយអូរ៉ាយចំពោះកូនៗលោកអ្នកហើយឬនៅ? ហេតុអ្វីក៏កុមារត្រូវការជាតិហ្វ្លុយអូរ៉ាយ? ជាតិហ្វ្លុយអូរ៉ាយ ជាសារជាតិសំខាន់មួយសម្រាប់កុមារ ពីព្រោះថាជាតិហ្វ្លុយអូរ៉ាយ មានប្រសិទ្ធិភាពក្នុងការកាត់បន្ថយរោគពុកធ្មេញរបស់កុមារ។ នៅពេលដែលបាក់តេរីក្នុងមាត់កុមារ រួម​បញ្ចូលគ្នាជាមួយនឹងសារជាតិស្ករ វាផលិតបានជាជាតិអាស៊ីតដែលធ្វើឲ្យប៉ះពាល់ដល់ឬសធ្មេញ និងធ្មេញរបស់កុមារ។ ជាតិហ្វ្លុយអូរ៉ាយ អាចការពារធ្មេញកុមារពីការយាយីនៃអាស៊ីតនេះបាន។ ហ្វ្លុយអូរ៉ាយមាននៅក្នុងអាហារនិងសម្ភារៈអ្វីខ្លះ? ហ្វ្លុយអូរ៉ាយ មាននៅក្នុងថ្នាំដុសធ្មេញ និងទឹកដែលមានផ្ទុកជាតិហ្វ្លុយអូរ៉ាយ។ ប្រភពនៃរបបអាហារ ដែលមានផ្ទុកហ្វ្លុយអូរ៉ាយមានដូចជា ការផឹកទឹកយកពីផ្ទះ ទឹកសូដា ទឹកក្រូច ម្សៅទឹកដោះគោទារក ម្ហូបអាហារ និងថ្នាំដុសធ្មេញ។ ក្រៅពីនេះ ផលិតផលហ្វ្លុយអូរ៉ាយដទៃទៀតដូចជាសូដ្យូមហ្វ្លុយអូរ៉ាយ 0,2 ភាគរយ (NaF) ទឹកខ្ពុលមាត់ (900 ppm) និងជែលលាបដោយជក់ (ឧទាហរណ៍ 1,1 % NaF; 5.000ppm ) ផងដែរត្រូវបានបង្ហាញថាមានប្រសិទ្ធភាព ក្នុងការកាត់បន្ថយរោគពុកធ្មេញនៅក្នុងធ្មេញអចិន្រ្តៃយ៍។ តើកុមារគួរប្រើហ្វ្លុយអូរ៉ាយកម្រិតណាទើបល្អ? ការរក្សាតុល្យភាពនៃជាតិហ្វ្លុយអូរ៉ាយ ជាការចំបាច់ ដែលយើងអាចកំណត់កម្រិតហ្វ្លុយអូរ៉ាយនេះ តាមរយៈរបបអាហារប្រចាំថ្ងៃ។​ ម្យ៉ាងទៀត ការប្រើប្រាស់ថ្នាំដុសធ្មេញ ទំហំប៉ុនគ្រាប់អង្ករ ចំពោះកុមារអាយុតិចជាង៣ឆ្នាំ

ជំងឺពុកធ្មេញ គឺ​ជាជំងឺដែលយើងច្រើនជួបប្រទះក្នុងប្រអប់មាត់ជាងគេ​។ ជំងឺនេះ ​បង្ក​ឡើង​ដោយ​បាក់​តេ​រី​​ដែល​ធ្វើ​ឲ្យខូច​ខាត​ដល់​រចនា​សម្ព័ន្ធរបស់​ធ្មេញ​។ មនុស្សនៅក្នុងវ័យណាក៏ដោយ ឲ្យតែមិនបាន​ធ្វើអនាម័យ និងថែរក្សាសុខភាពមាត់ធ្មេញឲ្យបានល្អ នឹងជួបបញ្ហាពុកធ្មេញនេះ។ កត្តាសំខាន់ 3យ៉ាងដែលបង្កអោយមានរោគពុកធ្មេញគឺ ធ្មេញ មេរោគ និងចំនីអាហារ។ ធ្មេញ៖ ស្ថានភាពធ្មេញ ដែលដុះមកមានលក្ខណៈមិនត្រង់ជួរ បានបង្កលក្ខណៈពិបាកដល់ការដុសសំ​អាត ហើយងាយនឹងបន្សល់ទុកកំទេចអាហារតោងធ្មេញ។ មេរោគ៖ កង្វះអនាម័យ និងការសំអាតធ្មេញជាប្រចាំ នឹងបង្កើតឲ្យមានបាក់តេរីក្នុងមាត់។ ចំណីអាហារ៖ ការទទួលទានប្រភេទអាហារដែលមានជាតិស្ករខ្ពស់ និងម្សៅ បានបន្សល់ទុកនូវកំទេច​អាហារ​តោងជាប់ធ្មេញ។ កំណកនៃកំទេចអាហារ រួមផ្សំនឹងបាក់តេរីក្នុងមាត់ បង្កើតជាអាស៊ីតម្យ៉ាង​ដែលធ្វើឲ្យប៉ះពាល់ធ្មេញ។ តើយើងចាំបាច់ត្រូវព្យាបាលរោគពុកធ្មេញដែរឬទេ? ការព្យាបាលរោគពុកធ្មេញ ជាកត្តាចាំបាច់បំផុត ព្រោះនេះជាដំណាក់កាលដ៏សំខាន់ក្នុងការ​ព្យាបាល​និងការពារធ្មេញកំណើតកុំឲ្យបាត់បង់។ នៅពេលដែលយើងមិនបានធ្វើការព្យាបាលធ្មេញដែលពុកផុយ ឬប្រហោងពុកធ្មេញឲ្យបានទាន់ពេលទេនោះ វានឹងបន្តរាលដាលដល់សរសៃប្រសាទនៃធ្មេញ ឬរន្ធឬសធ្មេញ ដែលនឹងបង្កឲ្យមានការឈឺចាប់។ ចុះចំពោះធ្មេញទារក(ធ្មេញទឹកដោះឬធ្មេញព្រៃ)វិញ តើយើងគួរព្យាបាលឬទេ? ក្នុងករណីដែលធ្មេញព្រៃរបស់ទារក​ មានការពុកផុយមុនអាយុដែលវាត្រូវបាក់ យើងត្រូវផ្តល់ការព្យាបាល ដើម្បីឲ្យធ្មេញព្រៃនោះមានសុខភាពល្អឡើងវិញ។ មូលហេតុដែលយើងត្រូវធ្វើបែបនេះ ព្រោះថា​នៅពេលធ្មេញព្រៃរបស់ទារកបាក់អស់មុនអាយុកំណត់ វាធ្វើឲ្យប៉ះពាល់ដល់ការដុះធ្មេញស្រុកដោយសារ​ទីតាំងធ្មេញនិងអញ្ចាញមានការប្រែប្រួលពេលដែលធ្មេញព្រៃឆាប់បាក់។ ដើម្បីបង្ការកុំឲ្យមានរោគពុកធ្មេញ យើងត្រូវធ្វើអនាម័យមាត់ធ្មេញឲ្យបានជាប្រចាំ​ដោយដុះសំអាតធ្មេញជាមួយថ្នាំដុះធ្មេញដែលមានជាតិហ្ល្វុយអូរ៉ាយយ៉ាងតិច 2 ដងក្នុងមួយថ្ងៃ​ និងប្រើប្រាស់អំបោះទាក់ធ្មេញដើម្បីទាក់យកកំទេចកំទីនៅចន្លោះធ្មេញ។ កាត់បន្ថយការបរិភោគអាហារដែលមានជាតិស្ករច្រើន ពិសេសជាតិកាបូអីដ្រាតដែលជាសារជាតិនាំមុខគេ​​ ក្នុងការបង្ករោគពុកធ្មេញ។ កាត់បន្ថយការទទួលទានភេសជ្ជៈទឹកក្រូច និងភេសជ្ជៈប៉ូវកំលាំងដែលសំបូរទៅដោយជាតិស្ករ។ បញ្ឈប់ការជក់បារី និងការចុកថ្នាំជក់ដែលធ្វើអោយប៉ះពាល់ខ្លាំងដល់ជាលិការជុំវិញធ្មេញ។ ជាពិសេសជារៀងរាល់ 6ខែ

រៀបរៀងដោយ៖ អ្នកស្រីទន្ដបណ្ឌិតជាង ម៉េងជូ នៃមន្ទីរព្យាបាលធ្មេញបស្ចិម សាខាវិមានឯករាជ្យ   កាលពីមុន បច្ចេកទេសពត់ធ្មេញត្រូវបានប្រើដើម្បីពត់តំរង់ធ្មេញទាំងអស់ក្នុងមាត់ឲ្យរត់ត្រង់ជួរ។ លទ្ធផលដែលរំពឹងពី​ការ​ពត់ធ្មេញឲ្យ​រត់ត្រង់ជួរនេះ បានជួយឲ្យធ្មេញបំពេញមុខងារទំពារបាន​ត្រឹមត្រូវ​ និងអាចបញ្ចេញសម្លេងបានច្បាស់ល្អ។ មក​ដល់​បច្ចុប្បន្ននេះ បច្ចេកទេសពត់ធ្មេញ បានបោះជំហ៊ានទៅមុខមួយកម្រិតទៀត ដែលធ្វើអ្នកជំងឺទទួលបានលទ្ធផលលើស​ពី​ការ​រំពឹង​ទុក។ នោះគឺបានការផ្លាស់ប្ដូរទំរង់មុខរបស់អ្នកជំងឺទាំងមូល។ ហេតុដូចនេះហើយបានជាបច្ចេកទេសថ្មីចុងក្រោយ​(ដែលប្រើបា្រស់នៅមន្ទីរព្យាបាលធ្មេញបស្ចឹម)គឺជាការពត់តំរង់​ធ្មេញដោយយោងទៅលើលក្ខណៈ​សមស្របស្រស់សា្អត​នៃទំរង់​មុខអ្នកជំងឺ (Face-Driven Orthodontic) ត្រូវបានយកមកអនុវត្ដយ៉ាងល្អិតល្អន់សំរាប់ជាផែនការព្យាបាលអ្នក​ជំងឺ។ តើអ្វីទៅជាការពត់តំរង់ធ្មេញអាស្រ័យទៅលើលក្ខណៈសមស្របស្រស់ស្អាតនៃទំរង់មុខរបស់ អ្នកជំងឺ? (What is face-driven orthodontic treatment?)   ការព្យាបាលពត់តំរង់ធ្មេញដោយប្រើបច្ចេកទេសសាមញ្ញគឺ​លទ្ធផលទទួលបានត្រឹមតែធ្វើអោយ​ធ្មេញ​រត់​ត្រង់ជួរប៉ុណ្ណោះ។ ការប្រើបច្ចេកទេសសាមញ្ញ អាចបណ្ដាលអោយមានផលអវិជ្ជាមាន មានភាពមិនប្រក្រ​តី​កើត​​ទ្បើងទៅ​លើសោភណ្ឌ​នៃ​ទំរង់​មុខ​របស់អ្នកជំងឺ។ ឧទាហរណ៍៖ បើសិនជាករណីទាញធ្មេញមុខចូលទៅក្រោយ​ខ្លាំងពេកបណ្ដាលអោយទំរង់មុខរបស់អ្នក​ជំងឺ​មាន​សភាព​ក្រហិបចូលក្នុងនោះនាំអោយបបូរមាត់ក្រហិប​ទៅតាមនោះដែរ។ ផ្ទុយទៅវិញបើបរាជ័យក្នុងការធ្វើ​ផែនការ​ព្យាបាល​​​ដោយ​ការទប់​លំនឹង​ធ្មេញថ្គាម​ក្រោមនោះធ្វើអោយធ្មេញ​ថ្គាមមានចលនាមកខាងមុខជា​លទ្ធផល​បណ្ដាល​អោយ​មាត់​របស់អ្នកជំងឺ​មានសភាពប៉ោងក្រពុងទ្បើងបន្ទាប់ពីព្យាបាលរួច។ មានករណីខ្លះទៀត ការព្យាបាលមិនបានគិតពីសភាព​ទំរង់នៃស្នាម​ញញឹម​របស់អ្នក​ជំងឺឲ្យល្អិតល្អន់ ដែលបានបណ្ដាលអោយអ្នកជំងឺសើច​ចេញអញ្ចាញខ្លាំងបន្ទាប់ពីធ្វើ​ការព្យា​បាលរួច។   ហេតុផលដូចដែលបានលើកឡើងខាងលើនេះហើយ ដែលលោកអ្នកគួរជ្រើសរើសពត់ធ្មេញជាមួយអ្នក​ជំ​នាញ ជាជាង​ការ​ស្វែង​រកសេវាព្យាបាលធម្មតាដែលមិនអាចវាស់ស្ទង់ពីលទ្ធផលក្រោយ​ការព្យាបាល។ ជាក់ស្តែងនៅមន្ទីរព្យាបាលធ្មេញ​បស្ចិម​យើងមានការ​យកចិត្តទុកដាក់យ៉ាងល្អឥតខ្ចោះចំពោះដំណាក់កាលនីមួយៗ។ ចំពោះការរៀបចំផែន​ការព្យាបាល​ដែល​អាស្រ័យ​​ទៅ​លើទំរង់មុខជំងឺគឺមានលក្ខណៈ​ពិសេសត្រង់ថា ទំរង់មុខអ្នកជំងឺ​ស្នាម​ញញឹម និងមុខងារទំពារត្រូវបាន​យកមក​ធ្វើ​កា​រ​វិនិច្ឆ័យ​យ៉ាងល្អិតល្អន់ជាកញ្ចប់តែម្ដង។ មានន័យថា ទាំងការដែលធ្វើអោយធ្មេញបំលាស់ទី និងទំរង់មុខមានការផ្លាស់​ប្ដូរ​ត្រូវ​បាន​ធ្វើ​អោយមានដំណើរការព្រមគ្នា។ ទី១៖ ផោ្ដតទៅលើនិរន្ដន៏ភាពនៃលទ្ធផល ការពត់ធ្មេញជាមួយនឹងអ្នកឯកទេស គឺជាការព្យាបាលដែលអាស្រ័យទៅលើទំរង់មុខអ្នកជំងឺគឺផ្ដោតជាសំខាន់ជាង​នេះ​ទៀត​ទៅ​លើ​ភាពយូរ​អង្វែងនៃ​សមាមាត្រនៃផ្ទៃមុខទាំងមូល។​ ជាជាង​គិតតែអំពីសភាពលក្ខណៈ​នៃធ្មេញ​របស់អ្នកជំងឺ​សំរាប់រយៈ​ពេល ១ ឬ ២ឆ្នាំយើងត្រូវគិតអំពី​សោ​ភណ្ឌភាព​នៃផ្ទៃមុខរបស់អ្នកជំងឺសំរាប់រយៈពេល ៣០ឆ្នាំ។ ទី២៖ វិធីសាស្រ្ដរួម ការពត់តម្រង់ធ្មេញអាស្រ័យទៅលើទំរង់មុខ មិនត្រឹមតែជាការព្យាបាលទៅលើរោគសញ្ញា (symptom)

រៀបរៀងដោយ៖​ ទន្តបណ្ឌិត ថ​ន សិរីកុសល ទន្តបណ្ឌិតនៃមន្ទីរព្យាបាលធ្មេញបស្ចិមសាខាសូរិយា ធ្មេញទឹកដោះ គឺជាកន្លែងចាប់ផ្តើមនៃឆាកជិវិតសុខភាពមាត់ធ្មេញ។ ធ្មេញទឹកដោះ ត្រូវបាន​គេ​ស្គាល់​ម្យ៉ាង​ទៀត​​ថា​ជា​ធ្មេញ​ព្រៃ។ ធ្មេញទឹកដោះមានចំនួនសរុប 20 ហើយវាដុះជាដំណាក់កាលៗ។ ជាធម្មតាពន្លក​ធ្មេញ​​មុខ​​ចាប់ផ្តើមដុះ​នៅ​អាយុ 3-4 ខែ ហើយរហូតដល់អាយុ 3 ឆ្នាំវានឹងដុះគ្រប់ចំនួន​។ មាតាបិតាគ្រប់រូប ត្រូវ​យល់ដឹងពីសារៈសំខាន់នៃធ្មេញទឹកដោះ ពីព្រោះការថែរក្សាធ្មេញទឹកដោះឲ្យបានល្អ នឹងធ្វើឲ្យធ្មេញ​អចិន្ត្រៃយ៍ ដុះបានស្អាតតាមគន្លងធ្មេញទឹកដោះ។ តួនាទីរបស់ធ្មេញទឹកដោះមានដូចជា៖ ជួយកុមារទំពារអាហារយ៉ាងងាយស្រួល និង ត្រឹមត្រូវ ជួយកុមារអោយនិយាយបានយ៉ាងឆាប់រហ័ស និង ច្បាស់ថែមទៀត ទុកទី​កន្លែងនៅក្នុងឆ្អឹងថ្គាម សម្រាប់ឲ្យធ្មេញអចិន្រ្តៃយ៍​ដុះលូតលាស់​ចេញមកជំនួសខ្លួនបាន​យ៉ាងល្អ។ ធ្មេញទឹកដោះ ងាយពុកឬប្រហោងធ្មេញដូចធ្មេញមនុស្សពេញវ័យដែរ ហើយបើសិនជាថែទាំមិនបានត្រឹមត្រូវ ​នឹង​ធ្វើ​ឲ្យ​ធ្មេញ​ទឹកដោះដុះមកមិនបានល្អនិងបាត់បង់ទៅវិញមុន​អាយុដែលត្រូវបាក់។ ការពិតណាស់កុមារភាគច្រើន បានរងផលប៉ះពាល់ដោយជំងឺពុកធ្មេញមុនពួកគាត់អាយុ៥ឆ្នាំ។ ​នៅ​ពេល​ដែលធ្មេញ​​ព្រៃបាត់បង់ឆាប់ពេក ធ្មេញអចិន្រ្តៃយ៍អាចរសាត់ កប់ចូលទៅក្នុងឆ្អឹងថ្គាម និងពិបាករក​ផ្លូវ​ដុះ​ចេញមកក្រៅ។  ដំណើរនៃដំណុះធ្មេញ (teething) ដំណើរនៃដំណុះធ្មេញគឺជាពេលដែលធ្មេញព្រៃដុះផុសចេញពីអញ្ជាញធ្មេញ​។ វាអាចបណ្តាលឲ្យមានការ​ឈឺ​ចាប់​បន្តិច​ ហើយវាអាចធ្វើឱ្យកូនរបស់អ្នកមើលទៅប្លែក​។ នេះជាដំណើរធម្មជាតិ​ដែលកូនៗទាំងឡាយ​ត្រូវ​ឆ្លងកាត់។ អញ្ចាញធ្មេញរបស់កូនលោកអ្នកអាចនឹងឈឺនិងទន់ហើយពួកគេអាចហូរទឹកមាត់បន្តិច។ ​មាន​វិធី​មួយចំនួនដើម្បីកាត់បន្ថយការឈឺចាប់ពេលកូនរបស់អ្នកចាប់ផ្តើមដុះធ្មេញ៖ សំអាតអញ្ចាញធ្មេញកូន​ ​ជា​មួយ​នឹង​ម្រាម​ដៃរុំកន្សែង បង់រុំ​(gauze) សើម។ ​ផ្តល់ឱ្យកូនរបស់អ្នក​នូវ​អ្វី​មួយ​ដើម្បី​ទំពារ​ដូចជាកង​កៅ​ស៊ូ​សម្រាប់​ខាំ ផ្តល់​អាហារ​ដែល​មាន​ភាព​ត្រជាក់​ដល់កូន​របស់អ្នក​ដូចជា​ទឹក​ប៉ោម