Sun: 8:00AM - 5:15PM
023 996 888
Kampuchea Krom Branch 023 993 222
Sorya Branch 023 990 666
Siem Reap Branch 063 965 333

Welcome to PACHEM DENTAL

សុខភាពមាត់ធ្មេញ៖ តើការទំពារស្ករកៅស៊ូអាចជួយសំអាតធ្មេញបានដែរឬទេ?

រៀបរៀងដោយ៖ ទន្តបណ្ឌិត ឈាង រ៉ាមី

នៃមន្ទីរព្យាបាលធ្មេញបស្ចិមសាខាកម្ពុជាក្រោម

ពេលដែលយើងនិយាយដល់ស្ករកៅស៊ូកាលណា យើងតែងនឹកដល់ការទំពារ​និងការផ្លុំវាលេង។​ មនុស្ស​ជាច្រើន​ និយមចូលចិត្តទំពារស្ករកៅស៊ូ ព្រោះវាមានរសជាតិឈ្ងុយឆ្ងាញ់ និងធ្វើអោយក្លិនមាត់​ប្រហើរ។លើសពីនេះ ការទំពារស្ករកៅស៊ូ ជាការជួយកំដរកុំឲ្យ​អផ្សុក​មាត់​។ ​តើលោកអ្នកមានឆ្ងល់ទេ​ថា​តើ​កា​រ​ទំពារ​ស្ករកៅស៊ូអាចជួយ​​​សំអាតធ្មេញបានដែររឺទេ?

នៅពេលដែលយើង គិតដល់មុខងារជួយសំអាត​ធ្មេញ​របស់ស្ករកៅស៊ូ​ គឺយើងត្រូវគិតដល់​ប្រភេទស្ករកៅស៊ូ​ដែលយើងទទួលទាន ថាវាមានផ្ទុកជាតិស្ករឬអត់។

 

ការ​ស្រាវ​ជ្រាវ​បានបង្ហាញថាការទំពារស្ករកៅស៊ូជាពិសេសស្ករកៅស៊ូ​ដែល​គ្មាន​​​ជាតិស្ករ​រយៈពេល​20 នាទី​ បន្ទាប់​ពី​ទទួល​ទានអាហាររួចអាចជួយកាត់​បន្ថយជំងឺពុកធ្មេញ។ ពេល​ដែល​យើងមានអ្វីមួយនៅក្នុងមាត់ក្រ​ពេញ​ទឹកមាត់​ត្រូវបាន​ជំរុញ​អោយ​មាន​ការ​ផលិត​ទឹកមាត់​ហើយ​វាមាន តួនាទី​យ៉ាង​សំខាន់​ដើម្បី​សម្អាត​កំ​ទេច​កំទី​អាហារ​ក្នុង​មាត់​បន្ទាប់​​ពីទទួល​ទានរួច។ ដូច្នេះ​ការ​ទំពារ​ស្ករ​កៅស៊ូ​ដែល​គ្មាន​ជាតិ​ស្ករ​អាច​ជំរុញ​អោយ​មានទឹកមាត់ នៅក្នុងមាត់ជានិច្ច​ ដែល​នេះ​ជា​វិធីសាស្រ្តមួយក្នុងការកាត់​​បន្ថយសំអេកធ្មេញ​ដែល​កើត​ឡើង​បន្ទាប់​ពីការបរិភោគអាហាររួច។

ទោះជាយ៉ាងណា យើងមិនអាចយកការទំពារស្ករកៅស៊ូរនេះ មកជំនួស​អោយ​ការ​ដុស​ធ្មេញ​និង ការ​ប្រើ​អំ​បោះ​​ទាក់ចន្លោះធ្មេញ(Dental floss) បានឡើយ។ការទំពារស្ករ​កៅស៊ូ​គឺ​មិន​អាច​ជំនួស​ការ​ធ្វើ​អនា​ម័យ​មាត់​ធ្មេញ​បានទេ ហើយ​កំបោរ​ដែល​ជាប់​នឹងធ្មេញ​ គឺស្អិត​ណាស់​ទាល់​តែ​ប្រើ​ច្រាស់​​​ដុស​ធ្មេញឬប្រើអំបោះទាក់ចន្លោះធ្មេញ(Dental floss) ទើបអាចធានាបានថាយើងសំអាតវាបានស្អាតល្អ ដើម្បី​ទប់​ស្កាត់​ជំងឺពុកធ្មេញជំងឺរលាកអញ្ចាញធ្មេញនិងបញ្ហាកំណកកំបោរជាដើម។

 

ដើម្បីទទួលបានសុខភាពមាត់ធ្មេញល្អ លោកអ្នកគួរតែទៅពិនិត្យនិងពិគ្រោះយោបល់ ជាមួយទន្តបណ្ឌិត ដែលមានជំនាញច្បាស់លាស់រៀងរាល់ ៦ខែម្តង ឬសាកសួរតាមរយៈទូរស័ព្ទលេខ 017 300 300។

បញ្ជាក់៖អត្ថបទខាងលើ គ្រាន់តែជាការចែករំលែកចំណេះដឹងខ្លះៗ សម្រាប់មនុស្សគ្រប់វ័យគួរយល់ដឹង៕

 

ឯកសារយោង៖

  1. ការផ្សាយរបស់ Huffington Post: How Chewing Gum Can Help Your Oral Health (ការទំពារស្ករកៅស៊ូអាចដល់សុខភាពមាត់ធ្មេញ)
  2. សមាគមទន្តពេទ្យអាមេរិក (ADA): Learn More about Chewing Gum (ស្វែងយល់បន្ថែម​អំពីការ​ទំពារស្ករកៅស៊ូ)
  3. Wikipedia: Chewing gum (ស្ករកៅស៊ូ)